​ស៊ន សៀម៉ី​ប្រាប់​ស្ទីល​វ៉ៃ​ពិសេស​ មុន​ការ​ប្រកួត​ស៊ីហ្គេម​ចាប់​ផ្តើម​

  • 2017-08-26 00:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​​ ស៊ន សៀវម៉ី​ មាន​របៀប​វ៉ៃ​ដ៏​ពិសេស​ប្រចាំ​ខ្លួន​មួយ​​ដែល​​​អាច​យក​ប្រៀប​លើ​ដៃ​គូ​សម្រាប់​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី។

កីឡាការិនី ស៊ន សៀវម៉ី

វីរនារី​កម្ពុជា​ ស៊ន សៀវម៉ី​ បាន​​​និយាយ​ថា​ ៖«​ខ្ញុំ​គិត​ថា​ ខ្ញុំ​មាន​កម្ពស់​ខ្ពស់ ហើយ​ជើង​ខ្ញុំ​ទន់​ដែល​អាច​លើក​ទាត់​បាន​៤​ទៅ​៥​តង់​ ដែល​គេ​ភាគ​ច្រើន​ពិបាក​អស់​ជំហរ។ សម្រាប់​ខ្ញុំ​ខ្ពស់​ហើយ​បត់​បាន​ច្រើន​តង់»។

ទោះ​ជា​បី​ជា​យ៉ាង​ណា កីឡា​ការិនី​កម្ពុជា​រូប​នេះ​នៅ​មាន​បញ្ហា​បារម្ភ​ខ្លះ​ៗ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​នេះ។ ទី​១​បញ្ហា​របួស​ជង្គង់​របស់​នាង​មិន​ទាន់​ជា​សះ​ស្បើយ​​ទាំង​ស្រុង​ទេ។ កន្លង​មក​កញ្ញា​​បាន​ហ្វឹកហាត់​ និង​ចូល​រួម​ប្រកួត​អន្តរជាតិ​ទាំង​ជង្គង់​ឈឺ​។ ទឹក​ចិត្ត​របស់​នាង​ចង់​ហ្វឹកហាត់​ឲ្យ​ដល់​កម្រិត​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​សម្រាក​ដែរ​ដើម្បី​​កុំ​ឲ្យ​មាន​បញ្ហា​ដល់​ជង្គង់។ ទី​២​កញ្ញា​បារម្ភ​កម្លាំង​ស៊ុហ្វ​​មិន​គ្រប់​គ្រាន់​ ប្រសិន​បើ​ប៉ះ​ដៃ​គូ​មាន​កម្លាំង​ខ្លាំង​ដូច​បុរស។ កម្លាំង​ស៊ុហ្វ​មិន​គ្រប់​គ្រាន់​​សម្រាប់​ការ​ប្រកួត​២​ឬ​​៣​ដង​ក្នុង​មួយ​ថ្ងៃ​បណ្ដាល​មក​បញ្ហា​ជង្គង់​ដែល​​ធ្វើ​ឲ្យ​នាង​ហ្វឹកហាត់​មិន​ដិត​ដល់។

ស្តាប់​ការ​លើក​ឡើង​របស់​គ្រូ និង ស៊ន សៀវម៉ី

ពាក់​ព័ន្ធ​នឹង​បញ្ហា​ជង្គង់​នេះ​ លោក Chio Yongsok គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា​ ស៊ន សៀវម៉ី​មាន​បញ្ហា​ជង្គង់​យូរ​ហើយ​ ដូច្នេះ​ហើយ​ទើប​​បាន​ជា​​លោក​មិន​ឲ្យ​នាង​ហ្វឹកហាត់​ខ្លាំង​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​កីឡា​ការិនី​រូប​នេះ​ខិត​ខំ​ហ្វឹកហាត់​​ច្រើន​ម៉ោង​ជាង​អ្វី​ដែល​បាន​​លោក​កំណត់​ទៀត។ ចំពោះ​បញ្ហា​កម្លាំង​វិញ​ លោក​មិន​ព្រួយ​បារម្ភ​​អ្វី​ឡើយ៕

កីឡាករ ផល សុវណ្ណាត់

សម្រាប់​ថ្ងៃ​ទី​២៦​ សីហា​ កីឡា​ការិនី​ ស៊ន សៀវម៉ី មិន​ទាន់​ប្រកួត​ទេ​ ប៉ុន្តែ​មាន​កីឡា​ការិនី​២​នាក់​ និង​កីឡាករ​ពីរ​នាក់​ដែល​ត្រូវ​ប្រកួត។

  • ១. វិញ្ញាសា​ឯកត្តជន​នារី៖ កីឡា​ការិនី​ ឈឿង​ ​លីណា​

  • ២. វិញ្ញាសា​ឯកត្តជន​បុរស៖ កីឡាករ​ ផល​ សុវណ្ណាត់

  • ៣. វិញ្ញាសា​គូ​បុរស-នារី កីឡា​ការិនី​ ស៊ីម​ ​រចនា ចាប់​ដៃ​កីឡាករ​ ទួន​ ណាវុធ

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ៖ ជាន ចាន់រ៉ា