ចង់​​ចាប់​ជំនួញ​ធំ ​កុំ​រំលង​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​​ប្រចាំ​ឆ្នាំ​នេះ​ឲ្យសោះ

  • 2017-08-25 09:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CIMIF & CTG គឺជា​ព្រឹត្តិការណ៍​ឧស្សាហកម្ម​ដ៏​ធំ​ប្រចាំឆ្នាំ​នៅ​កម្ពុជា

ការតាំងពិព័រណ៍​ក្នុង​ឆ្នាំ​២០១៧ អំពី​ឧស្សាហកម្ម​គ្រឿង​យ​ន្ដ​កម្ពុជា​អន្ដរជាតិ (CIMIF) និង​ឧស្សាហកម្ម​ស​ម្លៀ​ក​បំពាក់ & វា​យន​ភ័ណ្ឌ​កម្ពុជា​អន្ដរជាតិ (CTG) បាន​ចាប់​ផ្តើម​ហើយ​ដំណាលគ្នា គឺ​ចាប់​ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៨ ខែ​សីហា នៅក្នុង​ម​ជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​​មាន​អ្នក​ចូល​រួម​​តាំង​ពិ​ព័​ណ៍​ចំ​នួន ១៧៥ ដែល​មកពី ១៧ ប្រទេស​និង​តំបន់ ដែល​មាន​ដូចជា ប៊ុលហ្គារី ចិន អា​ហ្លឺ​ម៉ង់ ហុងកុង ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សាំង​ហ្គា​ពួរ តៃវ៉ាន់ ថៃ ប៉ូឡូញ សហរដ្ឋ​អា​មេ​រិច ទួរគី និង វៀតណាម ។ ពួកគេ​នឹង​រួមគ្នា​ដើម្បី​បង្ហាញ​ពី​ផលិតផល​ប្រកប​ដោយ​​ភាព​ច្នៃប្រឌិត​និង​ដំណោះ​ស្រាយ​ល្អប្រសើរ​នៅ​ស្តង់​ចំ​នួន ២០០ ។​

​ពិព័រណ៍ដ៏​ធំ​នេះ​​រៀបចំ​ដោយ​ក្រុម​ហ៊ុន Yorkers Trade & Marketing Service Co., Ltd ​ ក្រោមការ​​​ការគាំទ្រ​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល វិស័យ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វា​មាន​ការសហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម សភាពាណិជ្ជកម្ម​កម្ពុជា (CCC) សមា​គមរោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​ជាពិសេស​ត្រូវបាន​គាំទ្រ​ជា​ផ្លូវការ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម (TPD)​។

​​វេទិកា​ជំនួញ​ពាណិជ្ជកម្ម​តែ​មួយ​គត់​សម្រាប់​វិ​ស័​យ​ឧស្សាហកម្ម​សំ​ខាន់ៗ

​ការតាំង​ពិ​ព័ណ៏ទាំង​ពី​រនេះ​បាន​រួមបញ្ចូល​សមាសធាតុ​​សំ​ខាន់ៗ​ទាំងអស់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​មានដូចជា​៖ ជ័រ​ប្លា​ស្ទិច និង​កៅស៊ូ​, ការ​បោះពុម្ព​, ការ​វេច​ខ្ចប់​, ការកែច្នៃ​ម្ហូបអាហារ​, គ្រឿងចក្រ​កសិកម្ម​, ឧបករណ៍ និង​គ្រឿងបន្លាស់​អេឡិចត្រូ​និច​, គ្រឿងបន្លាស់រ​ថយ​ន្ដ​, វិស្វកម្ម​ថា​ម​ពល និង​អគ្គីសនី​, និង​ស​ម្លៀ​ក​បំពាក់ & វា​យន​ភ័​ណ្ឌ​។

ជាមួយនឹង​វត្តមាន​អ្នក​តាំងពិព័រណ៍​ដ៏​មាន​សក្ដា​នុព​ល​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ​ជាច្រើន​ក្រុមហ៊ុន អ្នក​ជំនួញ​និង​អ្នកទស្សនា​អាច​រកឃើញ​អ្នក​ផ្គត់​ផ្គង់​ដ៏​ល្អ​បំ​ផុត​សម្រាប់​ពួកគេ នូ​វ​ផលិតផល​ដែល​ពួកគេ​ត្រូវការ​នៅក្នុង​វិស័យ​នេះ​តាម​រយៈ​វេទិកា​ជំ​នួ​ញ​ពាណិជ្ជកម្ម​មួយ​នេះ​។

សមា​គម​ឧស្សាហកម្ម​នៅ​តៃវ៉ាន់​បាន​បង្ហាញ​ការគាំទ្រ​យ៉ាង​អស្ចារ្យ​សំរាប់​ការតាំង​បង្ហាញ​នេះ តាម​រយៈ​ការ​ដឹក​នាំ​សមាជិក​សំខាន់ៗ​របស់​គេ​ដើម្បី​ចូលរួម​ការ​តាំង​ពិ​ព័ណ៍នេះ ដែល​រួមមាន សមា​គមរោង​ចក្រ​ផលិត​អគ្គិសនី និង​អគ្គីសនី​តៃវ៉ាន់ (TEEMA) សមា​គម​អ្នក​ផលិតរ​ថយ​ន្ត​ដឹកជញ្ជូន​តៃវ៉ាន់ (TVMA) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​វា​យន​ភ័ណ្ឌ​តៃវ៉ាន់ (TTRI) ។​

យីហោ​ល្បីៗ​នៅ​ទូទាំង​ពិ​ភព​លោក​នឹង​ជួប​ជុំគ្នា​នៅក្រោម​ដំ​បូល​តែមួយ

​យីហោ​អន្តរជាតិ​ជាច្រើន​កំពុង​ចាប់យក​ទីផ្សារ​រីកចម្រើន​នេះ​នៅពេល​ប្រទេស​កម្ពុជា​កំ​ពុងរីក​ចម្រើន និង​ជា​ទីផ្សា​រវិ​និយោគ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​និង​ផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើន​។

ក្នុង​ចំណោម​ពិព័រណ៍​ជាច្រើន​​នៅ CIMIF មានក្រុមហ៊ុន​​គួរ​ឱ្យ​កត់សម្គាល់ដូចជា​ ​៖

  • ក្រុមហ៊ុន​ RIECKERMANN ៖ ​ជា​ក្រុមហ៊ុន​ផលិត​និង​ឯកទេស​ខាង​ការ​បោះពុម្ព​និង​ការ​វេច​ខ្ចប់​គ្រឿង​ម៉ាស៊ីន​សម្រាប់​ម្ហូបអាហារ​ឱសថ​និង​គ្រឿង​កែ​សម្ផស្ស។​

  • ក្រុមហ៊ុន RMA ៖ ​ជា​អ្នក​ផលិត​នូ​វ​ផលិតផល​ច​ម្រុះ​ក្នុង​វិស័​យរ​ថយ​ន្ត​និង​កសិកម្ម បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​បង្ហាញ Forklifts សម្រាប់​ការ​ប្រើប្រាស់​បាន​យ៉ាងច្រើន​ ។​

  • ​ក្រុមហ៊ុន BALEV ៖ ជា​ក្រុមហ៊ុន​ប៊ុលហ្គារី​ត្រូវបាន​គេ​ស្គាល់​ផងដែរ​សម្រាប់​ការផលិត​ម៉ាស៊ីនត្រជាក់​ខ្យល់​។

​​យីហោ​អន្តរជាតិ​ល្បីៗ ជាច្រើន​នឹង​បង្ហាញ​ពី​ម៉ាស៊ីន​កែច្នៃ​ប្លា​ស្ទិក​ដែល​មាន​គុណភាព​ខ្ពស់ ​និង​ផលិតផល​ដែល​បំ​ពេញ​ត​ម្រូ​វ​ការ​ទីផ្សារ​នៅ​កម្ពុជា​។​ ការតាំងពិព័រណ៍​នេះ​រួមមាន​ម៉ាស៊ី​នវាយ​ប្លា​ស្ទិ​ក​ដែល​តាំង​បង្ហាញ​ដោយ​ក្រុមហ៊ុន EVERPLAST ម៉ាស៊ីន​ផលិត​កាបូប​ផ្លា​ស្ទិក បង្ហាញ​ដោយ​ក្រុមហ៊ុន CHAO WEI ម៉ាស៊ីន​ផ្លុំ PET ពី​ក្រុមហ៊ុន KEENPRO ម៉ាស៊ីន​បោះពុម្ព PET ពី DAELONG និង​ម៉ាស៊ីន​បោះពុម្ព​បញ្ចូល​ប្លា​ស្ទិ​ក​ពី​ក្រុម​ហ៊ិ​ម CHESO និង​មាន​ជាច្រើន​ទៀត​។

​ចំនែក CTG វិញ នឹង​បង្ហាញ​ពី​បរិបទ​នៃ​ឧបករណ៍​បរិក្ខារ​បច្ចេក​វិទ្យា​វិទ្យា​ និង​សេវាកម្ម​ជាច្រើន​ដែល​ទា​ក់ទង​នឹង​ដំណើរ​ការវា​យន​ភ័​ណ្ឌ​និង​ស​ម្លៀ​ក​បំ​ពាក់​ទាំងអស់ ​និង​ទិដ្ឋភាព​ផលិតកម្ម​។

ក្នុង​ចំណោម​ក្រុមហ៊ុន​តាំងពិព័រណ៍​សំ​ខាន់ៗ គឺ​ក្រុមហ៊ុន JUKI ដែល​ជា​ម៉ាក​យីហោ​ឈាន​មុខ​គេ​របស់​ពិ​ភព​លោក​សម្រាប់​ម៉ាស៊ីនដេរ​គ្រប់​ប្រភេទ​និង​ក្រុមហ៊ុន HAN-BOND ដែល​នឹង​ផ្តល់ជូន​នូ​វ​ការបង្ហាញ​ផ្ទាល់​នូ​វ​ម៉ាស៊ីន​កាត់​និង​ម៉ាស៊ីន​គំនូ​រអុប​ទិ​ក​។​

ព​ង្រី​កការប្រកួតប្រជែង​គ្រប់​វិ​ស័​យ​ក្នុង​ប្រទេស​កម្ពុជា

ថ្វីបើ​មាន​ល​ទ្ធ​ផល​សេដ្ឋកិច្ចដ៏​រឹងមាំ​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​នៅតែ​មាន​បញ្ហា​ប្រឈម​មួយ​ចំ​នួន​ដើម្បី​ដោះ​ស្រាយ​។ បញ្ហា​ធំ​បំផុត​គឺ​ថា​កំ​ណើ​ន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ត្រូវបាន​ពឹងផ្អែក​ជា​ចំ​បង​លើ​ឧស្សាហកម្ម​ដោយ​ប្រើ​កម្លាំង​ពល​កម្ម​មួយ​ចំ​នួន ដែល​ជាហេតុ​ធ្វើ​ឲ្យ​ផលិតផល​សម្រេ​ចទទួល​បាន​តម្លៃ​ទាប​។

ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ CIMIF និង CTG បាន​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា សភាពាណិជ្ជកម្ម​កម្ពុជា និង​សមា​គមរោង​ចក្រ​កាត់ដេរ ដើម្បី​បង្កើត​វេទិកា​ពាណិជ្ជកម្ម​ដ៏​មានតម្លៃ​សម្រាប់​ភ្ញៀវ​ជំនួ​ញ​ក្នុងស្រុក និង​អ្នក​តាំងពិព័រណ៍​ដែល​មាន​សមត្ថភាព​ខ្ពស់ ដោយ​ផ្តល់ជូន​នូ​វ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត និង​ផលិតផល​ក្នុង​វិស័យ​ឧស្សាហកម្ម​ច​ម្រុះ​ដើម្បី​បំ​ពេញ​ត​ម្រូ​វ​ការ​ទីផ្សារ​ក្នុងស្រុក ដែល​វា​អាចជួយ​យ៉ាងខ្លាំង​ក្នុងការ​ជំរុញឲ្យមាន​ឧស្សាហូបនីយកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ ​

ចូលរួម​ទស្សនា​ CIMIF & CTG អ្នក​នឹង​អាច​រក​ប្រភព​ដែលប​ណ្ដុំ​ទៅ​ដោយ​ម៉ាស៊ីន​ឧស្សាហកម្ម​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​អ្នក​អាច​សិក្សា​ពី​ការ​អភិ​វ​ឌ្ឍ​ន៍​ឧស្សាហកម្ម​ចុងក្រោយ​បំ​ផុត និង​ជា​ដៃគូ​ជាមួយ​អ្នក​ជំនួញ​ឧស្សាហកម្ម​សំ​ខាន់ៗ​។

ការតាំងពិព័រណ៍​ទាំងពីរ​នេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដើម្បី​ទទួលបាន​នូ​វ​ការផ្សារភ្ជាប់​គុណ​តម្លៃ​ជា​សាកល និង​ចាប់យក​ជាមួយនឹង​ការ​អភិ​វ​ឌ្ឍ​ឧស្សាហកម្ម​ដែល​ផ្អែកលើ​បច្ចេកវិទ្យា​ទាន់​ស​ម័​យ​និង​ផ្អែកលើ​ចំ​ណេះ​ដឹង​ដ៏​ខ្ព​ង់​ខ្ពស់​។

សម្រាប់​ព័ត៌មាន​បន្ថែម និង​តារាង​ឈ្មោះ​អ្នក​តាំងពិ​ព័​ណ៍​និង​ទីតាំង​នៃ​ការតាំង​ពិ​ព័​ណ៍ សូម​ចូល​ទៅកាន់​គេហ​ទំព័រ http://www.camboexpo.com/​

​ព័ត៌មាន​ពិព័​ណ៍​

កាល​បរិ​ច្ចេ​ទ​៖ ​

  • ថ្ងៃ​សុក្រ ទី​២៥ - ថ្ងៃអាទិត្យ ទី​២៧ ខែ​សីហា (​ម៉ោង ៩៖០០ ព្រឹក ដល់ ៥៖០០ ល្ងាច​)
  • ​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​សីហា (ម៉ោង ៩៖០០ ព្រឹក ដល់ ៣៖០០ ល្ងាច​) ​ការចូល​ទស្សនា​

សម្រាប់​តែ​អ្នក​ជំ​នួ​ញ​តែ​ប៉ុ​ណ្ណោះ (​មាន​នាមប័ណ្ណ ឬ​លិខិតអញ្ចើ​ញ​)

  • សម្គាល់​៖ កុមារ​ក្រោម​អាយុ​១២​ឆ្នាំ គឺ​មិន​ត្រូវបាន​អនុញ្ញាតអោយ​ចូល​ទស្សនា​ឡើយ
  • ទីកន្លែង​៖ ម​ជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ
  • អា​ស័យដ្ឋា​ន​៖ សង្កាត់​ទ​ន្លេ​បាសាក់ ខណ្ឌ​ចំការមន កោះ​ពេជ្រ ភ្នំពេញ​

ទំនាក់ទំនង​ព័​ត៌មាន​៖

​អ្នក​គ្រប់​គ្រង​ការតាំងពិព័រណ៍

​Chan Chao International Co., Ltd.

លោក Mr. Akai Lin

អ៊ី​ម៉ែ​ល​: akai@chanchao.com.tw​

​កា​រិ​យាល័យ​នៅ​កម្ពុជា

លោក ស្រ៊ុន សម្បត្តិ​

លេខ​ទូរ​ស័ព្ទ​៖ 069-50-53-12 / 010-28-02-57​

អ៊ី​ម៉ែ​ល​: sambathsrun010@gmail.com​ ​

ដោយ៖ លីដា

អត្ថបទពេញនិយម
អត្ថបទថ្មី