Huawei ត្រៀម​ចេញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ តែ​ដាក់ hastag ចង់​ឌឺ​ដង​ឲ្យ Samsung

  • 2017-08-26 04:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលអ្នកបានឃើញនៅក្នុងរូបភាព​​ខាង​ក្រោម​នេះ Huawei គ្រោង​នឹង​​បញ្ចេញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ថ្មី​មួយ​ទៀត​ដែល​ជា​គ្រួសារ​កាមេរ៉ា​​ភ្លោះ​​ដូច​ទៅ​នឹងសិស្ស​ច្បង P9, P9 Plus, Mate 9, P10 និង P10 Plus ដែល​ចេញ​តាំង​ឆ្នាំ​មុន​​ដែរ​គឺ Mate 10 តែ​អ្វី​ដែល​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ hastag #beyondthegalaxy(មាន​ន័យ​ថា លើស​ពី Galaxy) ក្រោយ​ពី Samsung ទើប​ប្រកាស​ចេញ Galaxy Note 8 កាមេរ៉ា​ភ្លោះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

​ងាក​មក​លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hua​wei's Business Group បាន​​​និយាយ​​នៅ​​ក្នុង​បទ​​សម្ភាសន៍​​មួយ​ កាល​​ពី​​ពេល​​ថ្មីៗ​​ថា ស្មាតហ្វូន​​​​ជំនាន់​ក្រោយ​របស់​ខ្លួន​(Mate 10) មិន​ត្រឹម​តែ​ខ្លាំង​ជាង iPhone 8 នោះ​ទេ បើ​និយាយ​ពី​កាមេរ៉ា​ភ្លោះ​​វិញ​​អាច​នឹង​លើស​ពី Galaxy Note 8 ទៀត​ផង​។

រំឮ​ក​ថា ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​​របស់​ក្រុមហ៊ុន Huawei ដែល​អះ​អាង​ថាជា Mate 10 នេះ​អាច​នឹង​បញ្ចេញ​ជា​ផ្លូវ​ការ​នៅ​​ថ្ងៃ​ទី ១៦ ខែ​តុលា ខាង​មុខ​នេះ​៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម