កាមេរ៉ា iPhone 7+ អាច​បំបាក់ Galaxy Note 8 បាន​ដែរ​ឬ​ទេ? [មាន​វីដេអូ]

  • 2017-08-26 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​វីដេអូ​ថ្មី​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​ក្រុម​ការងារ TechBuzz បាន​សាកល្បង​ធ្វើ​ការ​ប្រៀបធៀប​គុណភាព​កាមេរ៉ា​នៃ​ទូរសព្ទ iPhone 7 Plus ដែល​បង្ហាញ​ខ្លួន​នា​ចុង​ឆ្នាំ ២០១៦ និង Galaxy Note 8 ទើប​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ ២៣ សីហា ឆ្នាំ ២០១៧។ ស្មាតហ្វូន​ទាំង ២ មាន​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ដូច​គ្នា ចុះ​មួយ​ណា​ធ្វើ​បាន​ប្រសើរ​ជាង?

តោះ! រីករាយ​ទស្សនា​វីដេអូ​ខាងក្រោម:

តាម​ការ​សង្កេត​មើល​លទ្ធផល​នៃ​វីដេអូ​ធ្វើ​តេស្ត​មួយ​នេះ អាច​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​កម្រិត​រូបភាព​ដែល​ផ្ដិត​ចេញ​ពី​កាមេរ៉ា​ស្មាតហ្វូន​ទាំង ២ អាច​ធ្វើ​បាន​ល្អ​ប្រហែល​គ្នា មិន​ថា​រូបភាព​ធម្មតា, ការ​ថត​បែប​ព្រាល និង​វីដេអូ​ក្ដី។ ប៉ុន្តែ​ទទួល​ស្គាល់​ថា​ពេល​ថត​នៅ​ទី​ងងឹត (ខ្វះ​ពន្លឺ) Galaxy Note 8 អាច​ធ្វើ​បាន​ល្អ​ជាង iPhone 7+៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ YouTube   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី