ឪពុកម្ដាយសុខចិត្តបោសសំរាមតាមដងផ្លូវ រហូតជួយកូនរៀនដល់ថ្នាក់បណ្ឌិត
- 2017-08-26 07:16:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្ដាយសុខចិត្តបោសសំរាមតាមដងផ្លូវ រហូតជួយកូនរៀនដល់ថ្នាក់បណ្ឌិត
ចន្លោះមិនឃើញ
និស្សិតបណ្ឌិតចិនអាយុ ២៩ឆ្នាំម្នាក់ រៀននៅសាកលវិទ្យាល័យ Tongji University បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍តាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីរឿងរ៉ាវគួរឲ្យរំជួលចិត្តរបស់គាត់ត្រូវបានគេចែកចាយលើបណ្ដាញសង្គម។
សារទាំងនោះសរសេររៀបរាប់ថា បុរសវ័យក្មេងម្នាក់បានជួយឪពុកម្ដាយដែលជាបុគ្គលិកអនាម័យបោសសម្អាតតាមផ្លូវនៅព្រឹកព្រលឹម អំឡុងពេលវិស្សមកាលរបស់និស្សិតខាងលើ ដើម្បីជាការកាត់បន្ថយភាពអាប់អួ ស្ត្រេស។
កូនប្រុសរូបនេះមានឈ្មោះ Jian Juntao បានសារភាពទៅកាន់និស្សិតថ្នាក់បណ្ឌិតទាំងអស់ថា ឪពុកម្ដាយរបស់ខ្លួនពិតជាបុគ្គលិកអនាម័យបោសសម្អាតតាមដងផ្លូវមែន ដោយបានចាកចេញពីស្រុកកំណើតនៅខេត្តហេណាន មកធ្វើការនៅទីក្រុង Jiaxing ខេត្តជេជាំង រយៈពេលប្រមាណ ៥ ទៅ ៦ ឆ្នាំហើយ ដើម្បីរកប្រាក់ឲ្យខ្លួនរៀនមកទល់ពេលនេះ។
មនុស្សជាច្រើនបានកោតសរសើរសកម្មភាពកូនប្រុសខាងលើថា ជាគំរូល្អសម្រាប់អ្នកដទៃទៀត ព្រោះគេបានដឹងគុណចំពោះក្ដីស្រលាញ់ដែលឪពុកម្ដាយធ្លាប់ផ្ដល់ឲ្យ។
ទោះជាយ៉ាងណា មនុស្សមួយចំនួននៅតែមិនអស់ចិត្តចំពោះសកម្មភាពរបស់គេដោយរៀបរាប់ថា គាត់មិនគួរបន្តថ្នាក់បណ្ឌិតនោះទេ ព្រោះគ្រួសារកំពុងតែក្រីក្រលំបាកវេទនា។ អ្វីដែលកូនប្រុសនេះត្រូវធ្វើ គឺគាត់គួរតែរកការងារធ្វើជួយដោះបន្ទុកសេដ្ឋកិច្ចគ្រួសារជាមុនសិន។
ចំណែក លោក Tian បានត្រឹមឆ្លើយតបវិញថា ខ្លួនគេបានធ្វើនូវអ្វីដែលកូនប្រុសគួរធ្វើប៉ុណ្ណោះ ហើយវាមិនជាបញ្ហាទេសម្រាប់គាត់។ លោកបន្ថែមថា ការងារជាបុគ្គលិកអនាម័យសមតែគ្រប់គ្នាគោរព ហើយការជួយឪពុកម្ដាយពេលនេះ គឺលោកចង់ធ្វើខ្លួនឯង៕
ចុចអាន៖
កូនស្រីអាយុ៧ឆ្នាំ ឈឺជិតស្លាប់មិនព្រមឲ្យពេទ្យព្យាបាលជំងឺ ព្រោះហេតុផលរំជួលចិត្ត
បងប្រុសស្លៀកពាក់រ៉ូបជាប្អូនស្រីជាង ២០ឆ្នាំ ព្រោះហេតុផលគួរឲ្យរំជួលចិត្ត
ប្រលងបញ្ចប់ឆ្នាំរួចភ្លាម រត់ទៅធ្វើសំណង់ភ្លែត ព្រោះហេតុផលគួរឲ្យរំជួលចិត្ត