Facebook ប្រឹង​​បិទ​​គណនី​​ក្លែង​​ក្លាយ​​ជាង​ ១ លាន​ក្នុង​មួយ​ថ្ងៃ​​ តែ​លទ្ធ​ផល​ហួស​ចិត្ត​

  • 2017-08-26 08:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វេសប៊ុក​បាន​បិទ​គណនី​ជាង​ ១ លាន​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ទប់​​ការ​គំរាម​កំហែង​ ដល់​អ្នក​ប្រើប្រាស់​​ដូចជា គណនី​​បង្កើត​​ឡើង​​ដើម្បី​​បោក​ប្រាស់ ការ​ចែក​ចាយ​សារ​​ឥត​បាន​ការ​ និង​បង្ហោះ​ព័ត៌មាន​មាន​លក្ខណៈ​ញុះញង់​ឲ្យ​មនុស្ស​ស្អប់​គ្នា​ជាដើម។ បើ​តាម​ការ​ផ្សាយ​របស់​ CNBC ​ថ្មីៗ​នេះ។

បើ​ទោះ​ជា Facebook ព្យាយាម​លុប​ការ​បង្ហោះ​ អត្ថបទ ឬ វីដេអូ​ ទាំង​នោះ​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​លុប​មិន​អស់ ព្រោះ​​តែ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ជាង​ ២ ០០០ លាន​នាក់​នៅ​ជុំ​វិញ​ពិភពលោក។

លោក Mark Zuckerberg

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Facebook លោក Mark Zuckerberg បាន​និយាយ​ថា​ក្រុមហ៊ុន​នឹង​ជួល​បុគ្គលិក​បន្ថែម​ ៣ ពាន់​នាក់​ទៀត ដើម្បី​តាម​ដាន​ និង អង្គុយ​ចាំ​លុប​មាតិកា​ (content) មិន​ល្អ​ទាំង​នោះ។

ហ្វេសប៊ុក​ក៏​ទទួល​​រង​ការ​រិះ​គន់​ផង​ដែរ ពី​សំណាក់​ថ្នាក់​ដឹកនាំ​នយោបាយ​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​នេះ ថា​ធូររលុង ដែល​​អនុញ្ញាត​ឲ្យ​ភេរវករ​​ ប្រើប្រាស់​ហ្វេសប៊ុក​ ដើម្បី​រៀបចំ​គម្រោង​វាយ​ប្រហារ​បាន​សម្រេច ខណៈ​ដែល​សភា​អាមេរិក​​កាល​ពី​ឆ្នាំ​ទៅ ក៏​​បាន​ទាមទារ​ឲ្យ​បណ្ដាញ​​សង្គម​មួយ​នេះ​​លុប​ចោល​នូវ​ព័ត៌មាន​ទាំង​ឡាយ​ណា​ ដែល​មិន​ពិត៕​

ចុច​អាន​អត្ថបទ​ពាក់​ព័ន្ធ​៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត​​