មក​ដឹង​​​រូប​ថត​ ១០ ប្រភេទ​​ដែល​កំពុង​ពេញ​និយម​ខ្លាំង​

  • 2017-08-26 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​មាន​ច្រើន​ប្រភេទ​ សម្រាប់​ជ្រើសរើស​ទៅ​តាម​លក្ខណៈ​ និង​ចំណង់​ចំណូល​ចិត្ត​។ ជា​ទូទៅ​មនុស្ស​ចាប់​យក​ ឬ​អនុវត្ត​មួយ​ ឬ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​សម្រាប់​ហេតុផល​ផ្សេងៗ​។ តាម​ពិត​ប្រភេទ​នៃ​ការ​ថតរូប​មាន​ច្រើន​បែប​ ប៉ុន្តែ​យើង​នឹង​បង្ហាញ​តែ​ ១០ ប្រភេទ​ ដែល​មាន​ការ​ពេញនិយម​ខ្លាំង​ ដូច​ខាងក្រោម​៖

១ Landscape

ជា​ប្រភេទ​រូបភាព​បង្ហាញ​នូវ​ទិដ្ឋភាព​ធំ​ទូលាយ​ ដូចជា​ ដី​ ផ្ទាំង​ថ្ម​ មេឃ​ ដែល​មាន​លក្ខណៈ​បែប​ធម្មជាតិ​។

២ Fashion

ជា​ប្រភេទ​រូបភាព​បង្ហាញ​នូវ​លក្ខណៈ​ Fashion និង​សំលៀកបំពាក់​ជា​មួយ​នឹង​ តារា​ម៉ូដែល​ប្រុស​ស្រី​ ដែល​ភាគ​ច្រើន​ប្រើ​សម្រាប់​ទស្សនាវដ្ដី​។

៣ Fine Art

ជា​ប្រភេទ​រូបភាព​បង្ហាញ​ពី​សិល្បៈ​បែប​ច្នែ​ប្រឌិត​ ដែល​ជា​ទូទៅ​មាន​ពណ៌​ស្រគាំ​ ហើយ​រូបភាព​ចេញ​មក​មាន​លក្ខណៈ​ប្លែក​ស្អាត​។

៤ Portraiture

ជា​ប្រភេទ​រូបភាព​បង្ហាញ​ពី​អារម្មណ៍​ បុគ្គលិក​លក្ខណៈ​ របស់​មនុស្ស​ម្នាក់​ ឬ​ច្រើន​ ដែល​ជា​ធម្មតា​មាន​ការ​ Focus លើ​មុខ​ ហើយ​បង្ហាញ​រូបភាព​ពាក់​កណ្តាល​ខ្លួន​ ឬ​ពេញ​តែ​ម្តង​។

៥ Wildlife

ជា​ប្រភេទ​រូបភាព​បង្ហាញ​ពី​ការ​រស់នៅ​ទូទៅ​របស់​សត្វ​ព្រៃ​ ដែល​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ​ ប៉ុន្តែ​អ្នក​ថតរូប​ត្រូវការ​តម្រង់​ទៅ​នឹង​សត្វ​ដោយ​មិន​ឲ្យ​វា​ដឹង​ខ្លួន​ ដើម្បី​ផ្ដិត​បាន​រូបភាព​ល្អ​ និង​មិន​ឲ្យ​វា​ផ្អើល​។

៦ Wedding

ជា​ប្រភេទ​រូបភាព​បង្ហាញ​ពី​លក្ខណៈ​របស់​អាពាហ៍ពិពាហ៍​ ហើយ​អ្នក​ថតរូប​គួរ​តែ​ពូកែ​លើ​ការ​ថតរូប​បែប​ Macro, portrait, photojournalistic, fine art, fashion, landscape និង​ Action ឬ​ Sports។​

៧ Macro

ជា​ប្រភេទ​រូបភាព​បង្ហាញ​ពី​វត្ថុ​តូចៗ​ ឲ្យ​កាន់​តែ​ច្បាស់​នឹង​ងាយស្រួល​មើល​ក្នុង​ទំហំ​ណា​មួយ​។

៨ Photojournalism

ជា​ប្រភេទ​រូបភាព​បង្ហាញ​នូវ​ព្រឹត្តិការណ៍​នានា​ ដែល​ត្រូវ​លាត​ត្រដាង​។

៩ Architectural

ជា​ប្រភេទ​រូបភាព​បង្ហាញ​ពី​អារម្មណ៍​ដែល​នៅ​ក្បែរ​នឹង​អាគារ​ ឬ​សំណង់​ផ្សេងៗ ជា​រួម​ជា​រូបភាព​ដែល​មាន​សំណង់​អាគារ​ចូលរួម​។

១០ Black & White

ជា​ប្រភេទ​រូបភាព​មាន​លក្ខណៈ​ពណ៌​សរ​ និង​ខ្មៅ​ ដែល​ភាគ​ច្រើន​បង្ហាញ​ពី​ភាព​សោកសៅ​ វិប្បដិសារី​ និង​អតីតកាល​ជា​ដើម​៕

ចុ​ច​អាន​អត្ថបទ៖

ប្រភព៖ famous-photographers   ប្រែសម្រួល៖ ប៊ុន ធឿន