កាមេរ៉ា DSLR មានការពេញនិយមប្រើប្រាស់ច្រើននាពេលបច្ចុប្បន្ន ប៉ុន្តែមនុស្សភាគច្រើនហាក់ពិបាកក្នុងការស្វែងរកវិធីនានាសម្រាប់ការថតរូបឲ្យបានពូកែ។ ប្រសិនបើអ្នកមានការចាប់អារម្មណ៍លើកម្រិតយល់ដឹងរបស់ខ្លួនទាក់ទងនឹងការថតរូប អ្នកអាចពិនិត្យក្នុងចំណោមកម្រិតទាំង ៥ ផ្សេងគ្នាខាងក្រោមនេះបាន៖
កម្រិតទី១/ Blind Amateur
- អ្នកមានភាពថ្មីថ្មោងចំពោះការថតរូប ដោយមិនប្រាកដពីដំណើរការលើផ្នែកនីមួយៗ ហើយអ្នកគិតថាមិនពូកែផ្នែកនេះ។
- អ្នកចំណាយពេលជាច្រើនក្នុងការថតរូបជាមួយនឹង Full-auto mode និងប្រហែលមាននូវ Presets មួយចំនួនដូចជា Portrait ជាដើម។
- អ្នកប្រហែលជាបានទិញកាមេរ៉ាពីរបីឆ្នាំមកហើយ ប៉ុន្តែមិនបានចាំពេលណាប្រើប្រាស់វា។ ការថតរូបមិនមែនជាអ្វីដែលអ្នកបានគិតរយៈពេលយូរអង្វែង និងមិនប្រញាប់ក្នុងការរៀនបន្ថែម។
- អ្នកនឹងសប្បាយចិត្ត ប្រសិនបើអ្នកគ្រាន់តែអាចថតនូវអ្វីដែលអ្នកឃើញ។
កម្រិតទី២/ Confused Amateur
- អ្នកយល់ដឹងដោយមិនប្រើប្រាស់ Full auto mode ប៉ុន្តែចំណេះដឹងរបស់អ្នកលើ Dials ជាច្រើនផ្សេងទៀតមានតិចតួចណាស់។
- អ្នកប្រហែលជាបានព្យាយាមសិក្សាអំពី Aperture ប៉ុន្តែមិនចាំថាតើចំនួនដែលខ្ពស់ផ្តល់ឲ្យអ្នកនូវពន្លឺតិច ឬច្រើន ហើយសម្រាប់ DoF (Depth of Field) រាក់ ឬជ្រៅ។
- អ្នកឈប់ប្រើប្រាស់ Pop-up flash ដោយអះអាងថាអ្នកមិនចូលចិត្តការថតដោយប្រើ Flash ដែលមិនទាន់ដឹងថាមានចំនុចជាច្រើនអ្នកអាចធ្វើបានជាមួយនឹងឧបករណ៍ដែលត្រឹមត្រូវ។
- អ្នកចង់សិក្សា ប៉ុន្តែអ្នកបាត់បង់ ឬបោះបង់ពីកន្លែងដែលអ្នកចាប់ផ្តើម។
- អ្នកទិញឧបករណ៍ខុស ដូចជា 18-270mm ពេលអ្នកគួរតែទិញ 35mm f/1.8។
- ប្រើប្រាស់កម្មវិធីកាត់តឥតគិតថ្លៃ ដែលនឹងធ្វើឲ្យអ្នកពិបាកពេលក្រោយ។
កម្រិតទី៣/ Promising Amateur
- អ្នកយល់ដឹងពេញលេញពីដំណើរការរបស់ Exposure ក្រោយការស្វែងរកការណែនាំមួយចំនួន។ អ្នកទៅក្រៅសម្រាប់ការថតរូបក្នុងគោលបំណងធម្មតា ហើយប្រហែលជាជាមួយមិត្តភក្ដិមួយចំនួន។
- អ្នកបានថត រូបដ៏អស្ចារ្យនាពេលថ្មីៗនេះ ហើយពេលអ្នកមើលរូបភាពនោះពី ១ ឆ្នាំកន្លងទៅ មានការស្ងប់ស្ញែងនឹងស្នាដៃរបស់ខ្លួន។
- អ្នកចាប់ផ្តើមយកកាមេរ៉ាតាមខ្លួនកាន់តែច្រើនដងជាងមុន ដែលឃើញមានឱកាសកាន់តែច្រើនសម្រាប់ថតរូប។
- អ្នកបានវិនិយោគលើឧបករណ៍ និងកម្មវិធីកាត់តក្រោយការថតបានត្រឹមត្រូវ។
កម្រិតទី៤/ Wise Amateur
- អ្នកយល់ដឹងគ្រប់យ៉ាងដែលអ្នកត្រូវការដឹងអំពីកាមេរ៉ារបស់អ្នក ដូចជា Metering mode និង White balance ដែលនាំឲ្យអ្នកថតរូបបានល្អជាងមុន។
- អ្នកចាប់ផ្តើមបង្កើតរូបភាពបានល្អ និងកសាង Portfolio បានល្អ។
- អ្នកយល់ដឹងពីសារៈសំខាន់ External camera flash ហើយអ្នកចាប់ផ្តើមប្រើប្រាស់ច្រើនជាងមុន និងសិក្សាពីដំណើរការរបស់វា។
- អ្នកបានស្វែងរកនូវចំនុចដែលអ្នកសប្បាយចិត្តភាគច្រើន និងចាប់ផ្តើមធ្វើការលើវាដើម្បីភាពរីកចំរើន និងបោះបង់ចំនុចដែលមិនសូវចាប់អារម្មណ៍។
- មនុស្សដូចជាមិត្តភក្ដិស្នើអ្នកឲ្យយកកាមេរ៉ាមកពេលមានពិធីជប់លៀង ឬពិធីជួបជុំ ដោយសារអ្នកបានដឹងពីការថតរូបបានល្អ។
- អ្នកធ្លាប់សាកល្បងនូវឧបករណ៍ដែលមានគុណភាពសម្រាប់ការថតរូប និងចង់បានច្រើនជាងនេះ។
កម្រិតទី៥/ Obsessive Amateur
- អ្នកបានផ្លាស់ប្ដូរទៅលើការប្រើបច្ចេកទេសកាន់តែមានកម្រិតខ្ពស់ ដែលមានការប្រកួតប្រជែងនឹងអ្នក សម្រាប់ការបង្កើនជំនាញបន្ថែម។
- អ្នកប្រហែលជាបានវិនិយោគលើវិធីសម្រាប់ការថតដោយគ្មាន Flash ដែលពិបាកក្នុងការសិក្សារ ប៉ុន្តែនឹងពង្រឹងគុណភាពរូបភាពអ្នក។
- អ្នកចាប់ផ្តើមបង្រៀនមិត្តភក្ដិអ្នកជាច្រើន ដែលស្ថិតនៅត្រឹមកម្រិត ២ អ្នកធ្វើការបង្កើនគុណភាពលើចំនុចអ្នកចាប់អារម្មណ៍កាន់តែច្រើន។
- ប្រសិនបើអ្នកចាប់អារម្មណ៍លើ Fashion អ្នកនឹងចាប់ផ្តើមធ្វើការជាមួយការតុបតែង សិល្បករ និងម៉ូដែល។
- ប្រសិនបើអ្នកចាប់អារម្មណ៍លើ Landscape អ្នកចាប់ផ្តើមធ្វើការដំណើរកំសាន្តច្រើនដើម្បីស្វែងរកពួកគេ។ អ្នកទទួលបានការងារជាអ្នកថតរូបជាលើកដំបូង។
- អ្នកចាប់ផ្តើមផ្ដោតខ្លាំងលើការថតរូបយ៉ាងហោចណាស់ជាវិធីមួយសម្រាប់ចិញ្ចឹមជីវិត។ កាមេរ៉ារបស់អ្នកក្លាយជាជើងបន្ថែមសម្រាប់អ្នក៕
តើក្នុងចំណោមទាំង ៥ កម្រិតនេះ តើអ្នកស្ថិតនៅកម្រិតណាដែរ?
ចុចអានអត្ថបទ៖
ប្រភព៖
expertphotography
ប្រែសម្រួល៖ ប៊ុន ធឿន