​ថ្ងៃ​​នេះ​ ​ជើង​ខ្លាំង​កម្ពុជា​៤​នាក់​វ៉ៃ​ឡើង​តំបន់​មេដាយ​មាស

  • 2017-08-27 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ឈាន​មុខ​៤​នាក់​ត្រូវ​​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​ឈាន​ទៅ​វគ្គ​​​ផ្តាច់​ព្រ័ត្រ​ដើម្បី​ប្រជែង​យក​មេដាយ​មាស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​នៅ​ម៉ាឡេស៊ី បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ជ័យជម្នះ​​ក្នុង​ការ​ប្រកួត​ជុំ​ដំបូង។

គូ​ប្រកួតដែល​ដំណើរ​ចាប់​ពី​ម៉ោង​១​រសៀល​​ម៉ោង​នៅ​កម្ពុជា

  • វ៉ាន់ វឿន​ vs កីឡាករ​ម៉ាឡេស៊ី​ Hohd Ali

  • ឡៅ​ ចត្រា​ vs កីឡាករ​ម៉ាឡេស៊ី​ Ain

  • ឃីម ឌីម៉ា vs កីឡាករ​ហ្វីលីពីន​ Ryan Jakiri

  • មឿន សុភា vs កីឡាករ​ម៉ាឡេស៊ី​ Muhamad Samri

វ៉ាន់ វឿន (ក្រហម​)​ទទួល​បាន​ជ័យជម្នះ​
ឡៅ ចិត្រា (ខៀវ) ​ទទួល​បាន​ជ័យជម្នះ
ឃីម ឌីម៉ា ឈ្នះ​កាលប្រកួត​​ម្សិលមិញ
ម៉ឺន សុភា (ខៀវ)វាយលើ​កីឡាករ​ឥណ្ឌូណេស៊ី (ក្រហម)

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម