អ្នកលេងអ៊ីនធឺណិត ផ្ទុះការភ្ញាក់ផ្អើល ពេលឃើញសត្វជ្រូកញញឹម ក្រោយត្រូវគេសង្គ្រោះ

  • 2017-08-27 02:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឲ្យ​ឃើញ សត្វ​ជ្រូក​មួយ​ក្បាល​ញញឹម ខណៈ​កំពុង​ត្រូវ​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​ទឹកជំនន់ នៅ​ក្នុង​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

រូបថត​ដែល​ត្រូវ​បាន​បង្ហោះ នៅ​លើ​បណ្ដាញ​សង្គម Weibo មួយ​សន្លឹក​នោះ ថត​នៅ​ក្នុង​ទីក្រុង Yibin ខេត្ត Sichuan បង្ហាញ​ឲ្យ​ឃើញ​សត្វ​ជ្រូក​នោះ ហាក់​បី​ដូចជា​សប្បាយ​ចិត្ត ខណៈ​មនុស្ស ២ នាក់ បាន​ព្យាយាម​លើក​វា​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព។

គួរ​បញ្ជាក់​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ផ្នែក​ជា​ច្រើន​នៃ​ខេត្ត Sichuan បាន​ទទួលរង​ការ​វាយប្រហារ​ពី​ខ្យល់​ព្យុះ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ប្រជាជន​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅឋាន បន្ទាប់​ពី​កម្រិត​ទឹក​ចាប់ផ្ដើម​កើន​ឡើង៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី