បណ្ដាញ​សង្គម​លាក់​មុខ Sarahah អាច​ក្លាយ​ជា​វិធី​គំរាមកំហែង​ថ្មី​លើ​អ៊ីនធឺណិត

  • 2017-08-27 04:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​លាក់​មុខ Sarahah បង្កើត​ដោយ​វិស្វករ​កម្មវិធី ZainAlabdin Tawfiq មក​ពី​​ប្រទេស​អារ៉ាប៊ីសាអូឌីត​ បាន​ប្រែ​ក្លាយ​ជា​កម្មវិធី​លំដាប់​ទី ១ ក្នុង App Store នៅ ៣០ ប្រទេស​ជុំវិញ​ពិភពលោក​ដែល​ទើប​តែ​បង្កើត​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។

ដំណើរការ​កម្មវិធី​នេះ គឺ​នៅ​ពេល​ដែល​យើង​ Register គណនី​មួយ ដែល​មាន​ដាក់​ឈ្មោះ​និង Profile ពិត​ប្រាកដ ហើយ​រង់ចាំ​ការ​ទទួល​សារ (Message) ពី​នរណា​ម្នាក់ ដែល​យើង​មិន​អាច​ស្គាល់​ឈ្មោះ/រូប​តាំង​របស់​គេ​ ព្រម​ទាំង​មិន​អាច​ធ្វើ​ការ Reply សារ​នោះ​បាន​ថែម​ទៀត​ផង។

កន្លង​ទៅ​មាន​អ្នក​ប្រើប្រាស់​បាន​សាកល្បង​ប្រើប្រាស់​នូវ​បណ្ដាញ​សង្គម​មួយ​នោះ ហើយ​មាន​សារ​ចម្លែក​ជា​ច្រើន​ផ្ញើ​ទៅ​ពួក​គេ​ខ្លះ​ក៏​ល្អ ខ្លះ​ក៏​អាក្រក់។​ ​ទោះ​បី​ជា​មាន​មុខងារ​អាច​ Block គណនី​ផ្ញើ​សារ​ណា​មួយ​ក្ដី ប៉ុន្តែ​អង្គការ NGO បាន​ណែនាំ​ថា Sarahah ជា​បណ្ដាញ​សង្គម​មិន​ល្អ​ចំពោះ​ក្មេងៗ​​ឡើយ ហើយ​វា​​នឹង​ប្រែ​ក្លាយ​ជា​វិធីសាស្ត្រ​គំរាម​កំហែង​ថ្មី​មួយ​ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត។ ការ​ផ្ញើ​សារ​ទៅ​ធ្វើ​បាប​បុគ្គល​ណា​ម្នាក់ គ្មាន​ការ​បង្ហាញ​ឈ្មោះ, រូបភាព, ទីតាំង​ស្នាក់​អាស្រ័យ​របស់​ម្ចាស់​សារ​ឡើយ។

ប្រភព៖ CNN | Dailymail   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី