ខ្សែប្រយុទ្ធ៤រូបរបស់ Liverpool ហែកស៊ី Arsenal នៅសប្ដាហ៍ទី៣

  • 2017-08-27 17:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្សក្រហម Liverpool បានបង្ហាញទម្រង់លេងល្អឥតខ្ចោះក្នុងទឹកដីរបស់ខ្លួនដោយបានយកឈ្នះ Arsenal ដោយលទ្ធផល ៤ទល់នឹង០។

ក្រោមក្រសែភ្នែកទស្សនិកជននៅកីឡដ្ឋាន Anfield ជាង៥ម៉ឺននាក់ ម្ចាស់ផ្ទះរកបានពីរគ្រាប់មុនក្នុងវគ្គទីមួយ ដោយកីឡាករ Firmino នៅនាទី ១៧ ជាការលោតតែបញ្ចូលទី។ លុះដល់នាទី៤០ Mane បានអូសស៊ុតទម្លុះអ្នកចាំទី Petr Cech មួយគ្រាប់ទៀត។

នៅវគ្គទីពីរក្រុមលោក Wenger ហាក់មិនបានធូរស្រាលនោះទេ ពោលគឺប្រព័ន្ធប្រយុទ្ធរបស់ Liverpool នៅតែបន្តការគាបសង្កត់លើក្រុមភ្ញៀវហើយនៅនាទី៥៧ Salah បានអូសបាល់ពីពាក់កណ្ដាលតារាងស៊ុតមួយស្មើជាមួយអ្នកចាំទីបន្ថែមគ្រាប់ទី៣។ ដោយឡែកគ្រាប់ទីបួនធ្វើបានដោយ Sturridge ដែលទើបប្ដូរចូលនៅនាទី៧៧។

ជ័យជម្នះនេះធ្វើឲ្យ Liverpool ហក់ទៅលេខ២ក្នុងតារាង មាន៧ពិន្ទុតាមពីក្រោយ Manchester United ចំនួន ២ពិន្ទុ៕

អត្ថបទ៖ វីរ៉ុត

អត្ថបទពេញនិយម