Apple ដាក់លក់ iPhone ៣ ប្រភេទ មុនទិញ​ពិនិត្យ​ឲ្យ​ច្បាស់ ប្រយ័ត្ន​គេ​បន្លំ​​ដាក់​មួយ​ទឹក​លក់​ថ្មី

  • 2017-08-28 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple​ ​បាន​ចេញ​លក់​ផលិតផល​របស់​ខ្លួន​ជា​ច្រើន​ប្រភេទ​ដែល​បែង​ចែក​ជា​ ​ផលិតផល​ថ្មី, ផលិតផល​​មួយ​ទឹក​ ​Pre-owned​ ​និង​ផលិតផល​ខូច​ជួសជុល​ឡើង​វិញ​ ​Refurbished

  • ផលិតផល​ថ្មី​ ​គឺ​ជា​ម៉ូដែល​សំដៅ​លើ​ផលិត​ថ្មី​ ​ទាំង​ជំនាន់​ ​និង​គ្រឿង​ក្នុង។

  • ផលិតផល​ ​Pre-owned​ ​គឺ​ចង់​សំដៅ​លើ​ផលិត​ថ្មី​ ប៉ុន្តែ​​លាយ​ជា​មួយ​គ្រឿង​ក្នុង​ចាស់​ៗ​ ​ហើយ​តម្លៃ​​ទាប​ជាង​ម៉ូដែល​ថ្មី​បន្តិច​ប៉ុណ្ណោះ។ ឧទាហរណ៍៖ iPhone 7 Plus​ ​តែ​គ្រឿង​ក្នុង​មួយ​ចំនួន​ប្រើ​លាយ​គ្រឿង​របស់​ ​iPhone 6S Plus។

  • ផលិតផល​ ​Refurbished​ ​គឺ​សំដៅ​ទៅ​លើ​ផលិតផល​ខូច​ ​រួច​យក​ទៅ​ជួសជុល​ឡើង​វិញ​ផ្ទាល់​ដោយ​ ​Apple​ ​ហើយ​តម្លៃ​នៃ​ផលិត​ផល​ប្រភេទ​នេះ​រាង​ទាប​ប្រហែល​ផលិតផល​មួយ​ទឹក។

ផលិតផល​ ​Apple​ ​ទាំង​ ​៣​ ​ប្រភេទ​នេះ​ ​សុទ្ធ​តែ​ជា​ទំនិញ​ផ្លូវការ​របស់​ ​Apple​ ​ដែល​មាន​លក់​តាម​បណ្ដា​ហាង​ចែកចាយ​នានា​ជុំវិញ​ពិភពលោក​។

ចំពោះ​វិធី​សម្គាល់​ដែល​គ្រប់គ្នា​អាច​ដឹង​យ៉ាង​ងាយ​ពី​ផលិតផល​ទាំង​នោះ​ ​សម្រាប់​ ​iPhone​ ​នៅ​លើ​ប្រអប់​ផលិតផល​ថ្មី​ ​គឺ​មាន​រូប​ ​iPhone​ ​តាម​ប្រភេទ​របស់​វា​ ​ខណៈ​ ​Pre-owned​ ​និង​ ​Refurbished​ ​នៅ​លើ​ប្រអប់​មិន​មាន​រូប​នោះ​ទេ​ តែ​មាន​ឃ្លា​បញ្ជាក់​ថា​ ​Apple Certified Refurbished​ ​និង​ ​Apple Certified Refurbished

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Indian Express   ប្រែ​សម្រួល៖ រដ្ឋ