Onew ចុះចេញពី SHINee Tour ក្រោយពីមានរឿងអាស្រូវ
- 2017-08-28 13:31:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Onew ចុះចេញពី SHINee Tour ក្រោយពីមានរឿងអាស្រូវ
ចន្លោះមិនឃើញ
Onew មេក្រុម SHINee នឹងមិនចូលរួមក្នុងការប្រគំតន្ត្រី SHINee World 2017 ~ FIVE ~ Special Edition Tokyo Dome Tour ទេ។
ការមិនចូលរួមនេះកើតឡើងពីសំណើរបស់ Onew ផ្ទាល់។ សមាជិកវ័យ ២៧ ឆ្នាំរូបនេះសុំមិនចូលរួមដំណើរកម្សាន្តប្រគំតន្ត្រីនេះ ដើម្បីឆ្លើយតបទៅនឹងភាពចម្រូងចម្រាសរបស់គាត់នៅពេលថ្មីៗនេះ។ ផលិតកម្ម SM ថ្លែងថា ៖ "មិនថាការពិតយ៉ាងណា គាត់ចង់ឆ្លើយតបទៅនឹងរឿងដែលគាត់ធ្វើឲ្យអ្នកទាំងអស់គ្នាបារម្ភ។ ក្រោយពីពិភាក្សាគ្នាជាមួយគាត់ យើងបានសម្រេចចិត្តថាគាត់នឹងមិនចូលរួមក្នុងការប្រគំតន្ត្រីរបស់ SHINee នៅជប៉ុនក្នុងខែកញ្ញា នេះទេ”៕