ក្ដៅៗ! នារីរងគ្រោះដកពាក្យបណ្ដឹងពីបទបំពានផ្លូវភេទ Onew វិញ តែបញ្ជាក់ថា...
- 2017-08-15 03:32:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! នារីរងគ្រោះដកពាក្យបណ្ដឹងពីបទបំពានផ្លូវភេទ Onew វិញ តែបញ្ជាក់ថា...
ចន្លោះមិនឃើញ
រឿងរ៉ាវកំពុងជ្រួលច្របល់ពេញបណ្ដាញអ៊ីនធឺណិត ជាពិសេសជាព័ត៌មានដែលអ្នកគាំទ្រក្រុមចម្រៀង SHINee ទាំងអស់ចង់ដឹងឲ្យកាន់តែស៊ីជម្រៅទាក់ទងនឹងតារាចម្រៀងមេក្រុមចម្រៀង SHINee គឺ Onews។
ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលដែល មានសេចក្ដីរាយការណ៍មួយថា Onews មេក្រុម SHINee ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសបៀតបៀនផ្លូវភេទនារីម្នាក់ ក្នុងក្លឹបកម្សាន្តមួយក្នុងទីក្រុងសេអ៊ូល និងបង្កឲ្យមានការភ្ញាក់ផ្អើលពេញអ៊ីនធឺណិត កាលពីថ្ងៃទី ១២ ខែសីហាកន្លងទៅ។
ដោយឡែកកាលពីពេលថ្មីៗនេះ មានព័ត៌មានចុងក្រោយថា ខាងក្រុមប៉ូលិស Seoul Gangnam Police Station បានបញ្ចប់ការត្រួតពិនិត្យ កាមេរ៉ាសុវត្ថិភាពរបស់ពួកគេហើយ បន្ថែមពីលើនេះ ពួកគេក៏បាន ទទួលការបកស្រាយផ្សេងទៀតពីជនរងគ្រោះដែរ ហើយក្រុមការងារ នឹងបញ្ជូនសំណុំរឿងនេះទៅកាន់ការិយាល័យព្រះរាជអាជ្ញា។
ជាក់ស្ដែង បើតាមកាមេរ៉ាសុវត្ថិភាព មិនបានបង្ហាញថា Onews ប៉ះពាល់ជនរងគ្រោះឡើយ ប៉ុន្តែចលនាផ្លាស់ទី គឺពិតជាត្រូវគ្នាពេក ដែលអាចកំណត់ និងអាចចាត់ទុកជាភស្តុតាងដ៏គួរឲ្យទុកចិត្តមួយ។
លើសពីនេះទៅទៀត ពេលនេះ ជនរងគ្រោះ បានដោះស្រាយសំណុំរឿងរបស់នាងហើយ ហើយព្រមទាំងសម្រេចដកពាក្យបណ្ដឹងពី តារាចម្រៀង Onews ថែមទៀតផង។ នាងបាននិយាយថា ខាងផលិតកម្ម SM Entertainment បានស្នើឲ្យនាងដកពាក្យបណ្ដឹងវិញ ហើយនាងក៏បានចុះហត្ថលេខាលើសំណើមួយនេះដែរ។ ទោះជា នារីម្នាក់នេះដកពាក្យប្ដឹងក្ដី តែនាងនៅតែអះអាងថា ការពិតនៅតែជាការពិត ហើយអ្វីដែលនាងបានបកស្រាយក៏ជាការពិតទាំងអស់ មិនបានបំភ្លៃឡើយ។
យ៉ាងណាក៏ដោយ រឿងរ៉ាវមួយនេះហាក់នៅមិនទាន់ស្ងប់ ហើយអ្នកគាំទ្រទាំងអស់ក៏នៅតែរង់ចាំតាមដានតទៀតថា តើបញ្ហានេះនឹងទៅជាយ៉ាងណាបន្តទៀត ដូចនេះបើសិនមានព័ត៌មានថ្មី ក្រុមការងារនឹងលើកយកមកជម្រាបជូនជាបន្ត៕
ចុចអាន៖
ពិតជាភ្ញាក់ផ្អើល! Barack Obama លើកក្រុម SHINee មកនិយាយក្នុងសន្និបាតមួយ
ក្បាច់រាំបទណាដែលផលិតកម្ម SM ហ៊ានចំណាយអស់ច្រើនបំផុត?