ក្រោយ​​ផ្ទុះកំហឹង​ចង់​ប្ដឹង​បុរស​ម្នាក់​ ទេព បូព្រឹក្ស បង្ហាញ​ខ្លួន​ជា​មួយ​ម៉ូតូ​ថ្មី​តម្លៃ​ជាង​៣ពាន់ដុល្លារ​​

  • 2017-08-29 04:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​សារ​ផ្ទុះ​កំហឹង​ និង​ថា​ចង់​ប្ដឹង​បុរស​ម្នាក់​ដែល​បាន​ Comment ពាក្យ​ពេចន៍​មិន​សមរម្យ​​លើ​រូប​នាង​កាល​ពី​យប់​មិញ​ ព្រឹក​នេះ​ តារា​ចម្រៀង​ ទេព បូព្រឹក្ស បង្ហាញ​រូប​ភាព​យ៉ាង​ស្រស់​ស្រាយ​ជា​មួយ​ម៉ូតូ​ម៉ាក​ Pulsar មួយ​គ្រឿង​យ៉ាង​ថ្មី​ស្រឡាង​។

ក្នុង​នោះ​តារា​ស្រី​ និយម​តុប​តែង​ខ្លួន​បែប​ស៊ីវីល័យ​រូប​នេះ បាន​​ប្រាប់​ថា​ Sabay ថា "នេះ​ជា​កាដូ​ខួប​កំណើត​របស់​ និមិត្ត(ប្អូន​ប្រុស​) ដែល​នាង​ទើប​តែ​ទិញ​ឲ្យ​ និង​តម្លៃ​៣០០០​ដុល្លារ​​" ។

អានជុំវិញ​ប្រតិកម្មរបស់ បូព្រឹក្ស

ជុំ​វិញ​សារ​កំហឹង​នេះ នាង​បាន​ឆ្លើយ​ប្រាប់​ Sabay ថា នាង​បង្ហោះ​ដើម្បី​បញ្ចេញ​កំហឹង​ខ្លះ​ ហើយ​ចង់​សួរ​ទៅ​ប្រិយមិត្ត​ថា​ តើ​នាង​អាច​ប្ដឹង​ទៅ​បុគ្គល​ដែល​ Comment បែប​នេះ​បាន​ដែរ​ ឬ​អត់។ ​

"នៅ​សុខៗ​ មកComment អីចឹង​អី​ហ្នឹង​អ្នក​ណា​ទ្រាំ​បាន​ អ៊ីចឹង​មាន​តែ​​ដាក់​ខ្លះ​ទៅ​ដើម្បី​កុំ​ឲ្យ​គេ​ថា​ស្លូត​ពេក តែ​មុន​ហ្នឹង ​ឃើញ​គេ Comment​ថា​ 'សុំទោស​​ និង​ច្រលំ' ហើយ​បើ​គេ​សុំ​ទោស​ហើយ​ក៏​ហី​ទៅ ក៏​បង​មិន​ចង់​ទៅ​មាន​រឿង​រ៉ាវ​អី​ជា​មួយ​ហ្នឹង​ដែរ"។ បូព្រឹក្ស បន្ថែម៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម