កីឡាករ​ ម៉ឺន​ សុភា​ បាន​ត្រឹម​មេដាយ​ប្រាក់​ក្រោយ​ចាញ់​ថៃ​មុន​នេះ

  • 2017-08-29 06:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​តំណាង​ឲ្យ​កម្ពុជា​ ម៉ឺន​ សុភា​ បាន​ត្រឹម​មេដាយ​ប្រាក់​ប៉ុណ្ណោះ​ក្នុង​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​ បន្ទាប់​ពី​ចាញ់​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ថៃ​ Anueng K ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ប្រភេទ​ទម្ងន់​ ៧១​ គីឡូក្រាម។​ ក្រៅ​ពី​កីឡាករ​ ម៉ឺន​ សុភា​ ដែល​ចាញ់​មុន​នេះ​ កម្ពុជា​ក៏​នៅ​មាន​ ឃីម​ ឌីម៉ា​ ម្នាក់​ទៀត​ដែរ​ ដែល​ត្រូវ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​គូ​បន្ទាប់​ទៀត​នេះ​ជា​អ្នក​ប្រដាល់​ថៃ៕

ម៉ឺន​ សុភា​ ខៀវ

**ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕**

អត្ថបទ៖ នួន ស៊ីណា​