គូស្នេហ៍​តារាល្បីប្រចាំ​អាស៊ី ១៦​គូ ស្រលាញ់គ្នាប្ដូរផ្ដាច់ ទោះ​​ខាង​​ស្រី​​​អាយុច្រើន​ជាង​ក្តី

  • 2017-08-29 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​ គឺ​ជា​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅមក​ ចេះ​គោរព​គ្នា​ មិន​គិត​ពី​ទ្រព្យសម្បត្តិ​ រូបរាង​ សញ្ជាតិ​ ពូជសាសន៍​ ពណ៌​សម្បុរ​ កម្ពស់​ ទម្ងន់​ អាយុ​នោះ​ឡើយ។ អ្វី​ដែល​សំខាន់​ គឺ​មនុស្ស​ ២​នាក់​ ចេះ​យល់​ចិត្ត​គ្នា​ និង​មាន​សុភមង្គល​ ភាព​កក់ក្ដៅ​ពេល​បាន​នៅ​ជិត​គ្នា។

នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ មាន​ការ​យល់​ដឹង​ច្រើន​អំពី​បញ្ហា​នេះ​ មិន​ថា​តែ​ក្នុង​សង្គម​ធម្មតា​ទេ​ សូម្បី​តែ​នៅ​ក្នុង​ពិភព​សិល្បៈ​ ក៏​មាន​រឿង​បែប​នេះ​កើត​ឡើង​ជា​ហូរហែ​ដែរ ជាពិសេស​ចំពោះ​ស្នេហា​ខុស​វ័យ (ខុស​ជំនាន់)។

ខាងក្រោម​ ជា​គូ​ស្នេហ៍​តារា​ល្បី​ក្នុង​តំបន់​អាស៊ី​ ១៦គូ ដែល​នារី​មាន​វ័យ​ច្រើន​ជាង​គូស្នេហ៍​របស់​ខ្លួន តែ​ពួកគេ​ស្រឡាញ់​គ្នា​យ៉ាង​ស្អិតល្មួតណាស់៕

១. តារា​កូរ៉េ​ Song Hye Kyoនិង​អនាគត​ស្វាមី​ Song Joong Ki

តារា​សម្ដែង​ស្រី​ Song Hye Kyo មាន​អាយុ​ ៣៦​ ឆ្នាំ​ ខណៈ​ Song Joong Ki មាន​អាយុ​ ៣២​ឆ្នាំ (Hye Kyo អាយុ​ច្រើន​ជាង​ joong Ki៤​ឆ្នាំ)។ តាម​គម្រោង​ ពួកគេ​គ្រោង​រៀបការ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​តុលា​ ឆ្នាំ​ ២០១៧។

២. តារា​សម្ដែង​សិង្ហបុរី​ Jesseca Liu និង​ស្វាមី Jeremy Chan

តារា​សម្ដែង​ Jesseca Liu មាន​អាយុ​ ៣៨​ ឆ្នាំ​ រីឯ​ Jeremy Chan មាន​អាយុ​ ៣៦​ឆ្នាំ (Jesseca អាយុ​ច្រើន​ជាង​ស្វាមី​ ៤​ឆ្នាំ)។ ពួកគេ​បាន​រៀប​ការ​តាំង​ពី​ថ្ងៃ​ទី​ ១៦​ ខែ​កក្កដា​ ឆ្នាំ​ ២០១៧។

៣. តារា​តៃវ៉ាន់​ Kiki Ting និង​ស្វាមី​ Yoga Lin

តារា​ចម្រៀង​ Kiki Ting មាន​វ័យ​ ៣៣​ឆ្នាំ​ ហើយ​ស្វាមី​មាន​វ័យ​ ៣០​ឆ្នាំ (Kiki Ting អាយុ​ច្រើន​ជាង​ស្វាមី​ ៣​ឆ្នាំ)។ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ បាន​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​កាល​ពី​ខែ​មករា​ ឆ្នាំ​ ២០១៧។

៤. តារា​ជប៉ុន​ Aisa Senda និង​ស្វាមី​ Ming Fu

តារា​ចម្រៀង​ Aisa Senda មាន​អាយុ​ ៣៥​ឆ្នាំ​ហើយ​ រីឯ​ស្វាមី​ទើប​តែ​អាយុ​ ៣០​ឆ្នាំ​ទេ (Aisa មាន​អាយុ​ច្រើន​ជាង​ស្វាមី​ ៥​ឆ្នាំ)។ ពួកគេ​ស្រឡាញ់​គ្នា​ណាស់ និង​បាន​រៀបការ​នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៧។

៥. តារា​តៃវ៉ាន់​ Ruby Lin និង​ស្វាមី​ Wallace Huo

មក​ដល់​ឆ្នាំ​ ២០១៧​នេះ​ តារា​សម្ដែង​ Ruby Lin មាន​អាយុ​ ៤១​ឆ្នាំ​ ខណៈ​ស្វាមី​មាន​អាយុ​ ៣៨​ឆ្នាំ (Ruby អាយុ​ច្រើន​ជាង​ ស្វាមី​ ៣​ឆ្នាំ)។ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ ​សម្រេច​រៀប​ការ​ជាមួយ​គ្នា​នៅ​ខែ​កក្កដា​ ឆ្នាំ​ ២០១៦។

៦. តារា​កាណាដា​ Christy Chung និង​ស្វាមី​ Golden Zhang

តារា​សម្ដែង​កាណាដា​ Christy Chung មាន​វ័យ​ ៤៧​ឆ្នាំ​ហើយ​ ហើយ​ Golden Zhang ដែល​ជា​ស្វាមី​មាន​អាយុ​ ៣៥​ឆ្នាំ (Christy មានអាយុ​បង​ស្វាមី​ ១២​ឆ្នាំ)។ គូស្នេហ៍​គូ​នេះ​ បាន​រៀប​ការ​នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៦។

៧. តារា​តៃវ៉ាន់​ Annie Yi និង​ស្វាមី​ Qin Hao

តារា​ចម្រៀង​ Annie Yi មាន​អាយុ​ ៤៨​ឆ្នាំ​ និង​ស្វាមី​ Qin Hao អាយុ​ ៣៩​ឆ្នាំ (Annie មាន​វ័យ​ចាស់​ជាង​ស្វាមី​ ៩​ឆ្នាំ)។ អ្នក​ទាំង​២​ បាន​រៀប​ការ​ជាមួយ​គ្នា​ក្នុង​ខែ​មិថុនា​ ឆ្នាំ​ ២០១៥។

៨. តារា​តៃវ៉ាន់ Alyssa Chia និង​ស្វាមី​ Xiu Jie Kai

តារា​សម្ដែង​ Alyssa Chia មាន​អាយុ​ ៤៣ឆ្នាំ​ និង​ស្វាមី​ Xiu Jie Kai មាន​អាយុ​ ៣៤​ឆ្នាំ (Alyssaមាន​អាយុ​បង​ស្វាមី​ ៩​ឆ្នាំ)។ គូស្នេហ៍​នេះ​ បាន​កាន់​ដៃ​គ្នា​ចូល​រោង​ការ​ នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០១៥។

៩. តារា​ចិន​ Chen Zi Han និង​ស្វាមី​ Dai Xiangyu

តារា​សម្ដែង​ស្រី​ Chen Zi Han មាន​អាយុ​ ៣៩​ឆ្នាំ​ ខណៈ​លោក​ Dai Xiangyu ដែល​ជា​ស្វាមី​មាន​អាយុ​ ៣៣​ឆ្នាំ (Chen Zi Han មាន​វ័យ​ច្រើន​ជាង​ប្ដី​ ៦​ឆ្នាំ)។ គូស្នេហ៍​មួយ​គូ​នេះ​ដែរ បាន​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ នៅ​ខែ​ធ្នូ​ ឆ្នាំ ២០១៦។

១០. តារា​ហុងកុង​ Tavia Yeung និង​ស្វាមី​ Him Law

តារា​ស្រី​ Tavia Yeung មាន​អាយុ​ ៣៨​ឆ្នាំ​ហើយ​ ហើយ​ស្វាមី​របស់​នាង​លោក​ Him Law ទើប​មាន​អាយុ​ ៣៣​ឆ្នាំ​ប៉ុណ្ណោះ (Tavia មាន​អាយុ​បង​ប្ដី​ ៥​ឆ្នាំ)។ ពួកគេទាំង​ ២​បាន​រៀបការ​ជាមួយ​គ្នា​ ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០១៦។

១១. តារា​ចិន​ Gao Yuanyuan និង​ស្វាមី​ Mark Chao

Gao Yuanyuan មាន​អាយុ​ ៣៨​ឆ្នាំ​ ហើយ​ស្វាមី​ Mark Chao មាន​អាយុ​ ៣៣​ឆ្នាំ (Gao Yuanyuan មាន​វ័យ​ច្រើន​ជាង​ប្ដី​ ៥​ឆ្នាំ)។ ពួកគេ​រៀបការ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៤។

១២. តារា​តៃវ៉ាន់​ Barbie Hsu និង​ស្វាមី​ Wang Xiaofei

ឆ្នាំ​ថ្មី​នេះ​ Barbie Hsu មាន​អាយុ​ ៤១ឆ្នាំ​ រីឯ​ស្វាមី​ Wang Xiaofei មាន​អាយុ​ ៣៦​ឆ្នាំ​ (Barbie អាយុ​ច្រើន​ជាង​ប្ដី​ ៥​ឆ្នាំ)។ គូស្នេហ៍​មួយ​នេះ​បាន​រៀបការ​ជាមួយ​គ្នា​ តាំង​ពី​ខែ​មីនា​ ឆ្នាំ​ ២០១១។

១៣. តារា​តៃវ៉ាន់​ Michelle Chen និង​ស្វាមី​ Chen Xiao

តារា​សម្ដែង​ Michelle Chen មាន​អាយុ​ ៣៤​ឆ្នាំ​ ហើយ​ស្វាមី​វិញ​ មាន​អាយុ​ ៣០ឆ្នាំ (Michelle មាន​វ័យ​ច្រើន​ជាង​ស្វាមី ៤​ឆ្នាំ)។ គូ​ស្នេហ៍​តារា​គូ​នេះ​ បាន​រៀប​ការ​នឹង​គ្នា​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០១៦។

១៤. តារា​កូរ៉េ​ Goo Hye Sun និង​ស្វាមី​ Ahn Jae Hyun

តារា​សម្ដែង​ Goo Hye Sun មាន​អាយុ​ ៣៣​ឆ្នាំ ចំណែក​ស្វាមី​ Ahn Jae Hyun មាន​អាយុ​ ៣០​ឆ្នាំ (Hye Sun មាន​អាយុ​បង​ស្វាមី​ ៣​ឆ្នាំ)។ ពួកគេ​បាន​រៀបការ​ជាមួយ​គ្នា​ ក្នុង​ខែ​ឧសភា​ ឆ្នាំ​ ២០១៦។

១៥. តារា​ចិន Faye Wong និង​ Nicholas Tse

តារា​សម្ដែង​ Faye Wong មាន​អាយុ​ ៤៨​ឆ្នាំ​ ចំណែក​ឯNicholas Tse ទើប​មាន​អាយុ​ ៣៧​ឆ្នាំ​ទេ (Faye មាន​អាយុ​បង​ស្វាមី​ដល់​ទៅ ១១ឆ្នាំ)។

១៦. តារា​សិង្ហបុរី​ Felicia Chin និង Jeffrey Xu

Felicia Chin មាន​អាយុ​ ៣៣​ឆ្នាំ រីឯ​គូ​ស្នេហ៍​ Jeffrey Xu មាន​អាយុ​ ២៩​ឆ្នាំ (Felicia មាន​វ័យ​ច្រើន​ជាងដៃគូ ៤​ឆ្នាំ)៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម