Dortmund រក​ឃើញ​ជើង​ស៊ុត​មក​ពី​អ៊ុយ​ក្រែន មក​ជំនួស​​តំណែង Dembele

  • 2017-08-29 13:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ក្លិប​អ៊ុយ​ក្រែន​ Dynamo Kiev ​កីឡា​ករ​ Andriy Yarmolenko ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ Borussia Dortmund កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ ក្នុង​តម្លៃ​ខ្លួន​ចន្លោះ​ពី​ ២៩,៨ ​លាន​ដុល្លារ​ និង​ ៣៥,៨ ​លាន​ដុល្លារ​លើ​កុង​ត្រា​ ៤​ ឆ្នាំ។

កីឡា​ករ​រក​គ្រាប់​បាល់​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ Andriy Shevchenko ​នៅ​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន​វ័យ​ ២៧​ឆ្នាំ​រូប​នេះ​បាន​រួម​រស់​ជាមួយ​ Dynamo Kiev ​តាំង​ពី​ឆ្នាំ​ ២០០៨ រ​ក​គ្រាប់​បាល់​សរុប​ចំនួន​ ១៣៧ ​គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​ ៣៣៩ ​លើក​។

បញ្ជាក់​ថា​ Dortmund កំពុង​ស្ថិត​នៅ​លេខ​១​ក្នុង​តារាង​លីគ​អាល្លឺម៉ង់​ Budesliga ដែល​ទើប​តែ​ចាប់​ផ្តើម​ក្នុង​សប្តាហ៍​ទី​២​សម្រាប់​រដូវ​កាល​ថ្មី​ ២០១៧-២០១៨ ​ខណៈ​រដូវ​កាល​មុន​ក្រុម​មួយ​នេះ​ស្ថិត​នៅ​លេខ​ ៣​ ដោយ​ឈ្នះ​ពាន​រង្វាន់​អាល្លឺម៉ង់​ខាប់​ (DFB-Pokal) និង​កក់​កៅ​អី​ទៅ​លេង​ព្រឹត្តិការណ៍​បាល់​ទាត់​អឺរ៉ុប​ UEFA Champion League 2017 ​ផង​ដែរ​៕

អត្ថបទ​ពាក់​ព័ន្ធ​៖

ប្រភព៖ The Sun | news.xinhuanet   ប្រែ​សម្រួល៖ សិ​រី​បុទ្រ

អត្ថបទពេញនិយម