ព្រលានយន្តហោះ​គ្រោះថ្នាក់បំផុតទាំង ៥ លើលោក

  • 2017-08-30 07:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រលាន​យន្ត​ហោះ​គ្រោះ​ថ្នាក់ គឺ​ជា​ព្រលាន​យន្តហោះ​​នៅ​លើ​ច្រាំង​ថ្ម​ចោត​ មាត់​សមុទ្រ ពិបាក​មើល​ពេល​ឡើង​ចុះ​ និង​ក្បែរ​ភ្នំ​ភ្លើង​​ ព្រោះ​ផេះ​តែងតែ​រារាំង​ការហោះហើរ។ ឥឡូវ​មក​ស្គាល់​ព្រលាន​​​យន្ត​ហោះ​គ្រោះ​ថ្នាក់​​នៅ​ជុំវិញ​ពិភព​លោក​​ដូច​ខាង​ក្រោម៖

១. ព្រលាន​ Princess Juliana ស្ថិត​នៅ​លើ​កោះ Saint Martin ​ក្នុង​សមុទ្រ​ការ៉ាបៀន​ភាគ​ឦសាន របស់​ប្រទេស​កោះ Sint Maarten ក្បែរ​ប្រទេស​ហូឡង់។ កោះ​នេះ​មាន​ប្រជាជន​ប្រមាណ ៣,៤​ម៉ឺន​នាក់​ប៉ុណ្ណោះ និង​ទំហំ​ដី ៣៤​គីឡូម៉ែត្រ​ការ៉េ។ ព្រលាន​យន្តហោះ​នេះ​គ្រោះ​ថ្នាក់ ព្រោះ​វា​នៅ​ជាប់​មាត់​ឆ្នេរ ​តែង​តែ​ហោះ​ឡើង និង​ចុះ​ចត​នៅ​កម្ពស់​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​លើ​ក្បាល​អ្នក​ទេសចរ​ប៉ុណ្ណោះ។ កាល​ពី​​ខែ​កក្កដា​​កន្លង​ទៅ​នេះ ​មនុស្ស​ម្នាក់​បាន​បាត់​បង់ជីវិត ដោយ​សារ​​ឈ​រ​កៀក​នឹង​យន្តហោះ​ពេក។​

២. ព្រលាន Narsarsuaq Airport ទីក្រុង Kujallq ប្រទេស​គ្រីនលែន

ព្រលាន​នេះ​ឧស្សាហ៍​មាន​ព្យុះ​ញឹក​ញាប់​ និង​ពិបាក​​មើល​ផ្លូវ​ចុះ​ឡើង អម​​ជាមួយ​ភ្នំ​ភ្លើង​ក្បែរ​នោះ​តែង​តែ​ព្រួស​ផេះ​ទៀត​ផង​។

៣. ព្រលាន Juancho E. Yrausquin Airport លើ​កោះ Saba Island ប្រទេស​ហូឡង់

ព្រលាន​នេះ​មាន​ផ្លូវ​យន្តហោះ​​រត់​ឡើង​ចុះ ​ខ្លី​មែន​ទែន​គឺ​ប្រមាណ ៤០០​ម៉ែត្រ​ប៉ុណ្ណោះ។ ប្រសិន​បើ​ហោះ​ជ្រុល​បន្តិច​ប្រាកដ​ជា​ធ្លាក់​ទឹក​សមុទ្រ​មិន​ខាន។

៤. ព្រលាន​ Gibraltar ​ទីក្រុង​ Giraltar ដែន​ដី British Territory

ផ្លូវ​យន្តហោះ​រត់ គឺ​កាត់​ជាមួយ​ផ្លូវ​រថយន្ត​បើក​បរ។

៥. ព្រលាន Paro តំបន់ Bhutan ​នៅ​ក្បែរ​ភ្នំ​ហិម៉ាឡៃ

គ្រប់​ជ្រុង​នៃ​ព្រលាន មាន​ភ្នំ​​បាំង​ជិត ​កន្លែង​ខ្លះ​មាន​កម្ពស់​រហូត​ដល់ ៥​គីឡូម៉ែត្រ ​ឯ​ស្ថាន​ភាព​​ព្រលាន​ក៏​លំបាក​ទៀត។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ឡេង ភារុណ