តាម​ពិត​​អ្នក​មាន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ មិន​មែន​មហាសេដ្ឋី​បច្ចុប្បន្ន​ទេ

  • 2014-11-10 22:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី ​ដែល​​មាន​ជាង​គេ​ក្នុង​ពេល​បច្ចុប្បន្ន ​គឺ​លោក Bill Gates ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Microsoft ក្នុង​រង្វង់​ទ្រព្យ​សម្បត្តិ ៨២,២​ពាន់​លាន​ដុល្លារ តាម​ពី​ក្រោយ​ដោយ​មហា​សេដ្ឋី​ទូរគមនាគមន៍​ម៉ិកស៊ីកូ​ Carlos Slim។ ទោះ​យ៉ាង​ណា បុគ្គល​ទាំង​ពីរ​រូប​ខាង​លើ មិន​មែន​ជា​អ្នក​មាន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​ទេ។

 

 

ខាង​ក្រោម​នេះ គឺ​ជា​បុគ្គល​ទាំង ៥​រូប ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មហាសេដ្ឋី៖ ​

 

៥. លោក Alan Rufus (ទ្រព្យ​សម្បត្តិ​សរុប ១៤៩​ពាន់​លាន​ដុល្លារ)

 

មហាសេដ្ឋី​រូប​នេះ គឺ​ជា​ជនជាតិ​អង់គ្លេស ដែល​មាន​កម្មសិទ្ធិ​ដី​ដល់​ទៅ ២៥០០០០រ៉ៃ នៅ​ទូទាំង​ប្រទេស​អង់គ្លេស​ក្នុង​សតវត្ស​ទី​១១។ លោក​បាន​ស្លាប់​នៅ​ឆ្នាំ១០៩៣ ក្នុង​វ័យ​៥៣​ឆ្នាំ។

 

៤. លោក Cornelius Vanderbilt (ទ្រព្យ​សម្បត្តិ​សរុប ១៨៥​ពាន់​លាន​ដុល្លារ)

 

 

មហាសេដ្ឋី​រូប​នេះ គឺ​ជា​ជនជាតិ​អាមេរិក ដែល​កើត​ក្នុង​ឆ្នាំ​១៧៩៤។ ប្រភព​ទ្រព្យ​សម្បត្តិ​របស់​លោក គឺ​បាន​មក​ពី​ការ​ធ្វើ​ជំនួញ ដោយ​ទិញ​ផ្លូវ​ដែក​ជា​ច្រើន​ខ្សែ​ក្នុង​ឆ្នាំ​១៨៦២។ លោក​បាន​ស្លាប់​នៅ​ឆ្នាំ​១៨៧៧ ក្នុង​វ័យ ៨២​ឆ្នាំ។

 

៣. ព្រះមហាក្សត្រ William The Conqueror (ទ្រព្យ​សម្បត្តិ​សរុប ២០៩​ពាន់​លាន​ដុល្លារ)

 

 

ព្រះមហាក្សត្រ​អង្គ​នេះ គឺ​ជា​ជន​ជាតិ​អង់គ្លេស និង​ក្លាយ​ជា​ស្ដេច​នៃ​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ១០៦៦ បន្ទាប់​ពី​ទទួល​ជោគជ័យ​ក្នុង​ការ​ដណ្ដើម​កាន់កាប់​ដែន​ដី​នេះ។ ព្រះ​អង្គ​បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ១០៨៧ ក្នុង​ព្រះ​ជន្មាយុ ៥៩​ព្រះវស្សា។ ​​

 

២. លោក Andrew Carnegie (ទ្រព្យ​សម្បត្តិ​សរុប ៣០៩​ពាន់​លាន​ដុល្លារ)

 

 

មហាសេដ្ឋី​រូប​នេះ គឺ​ជា​ជនជាតិ​ស្កុតឡែន​កាត់​អាមេរិក។ ប្រភព​ទ្រព្យ​សម្បត្តិ​របស់​លោក គឺ​បាន​មក​ពី​ការ​វិនិយោគ​លើ​ដែក​ថែប​ដែល​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​ក្នុង​សម័យ​នោះ។ លោក​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៣៧ ក្នុង​វ័យ ៨៣​ឆ្នាំ។ ​​

 

១. លោក John D. Rockefeller (ទ្រព្យ​សម្បត្តិ​សរុប ៣៣៦​ពាន់​លាន​ដុល្លារ)

 

 

ជនជាតិ​អាមេរិក​រូប​នេះ គឺ​ជា​អ្នក​មាន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។ ប្រភព​ទ្រព្យ​សម្បត្តិ​របស់​លោក គឺ​បាន​មក​ពី​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ Standard Oil ដែល​លោក​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៧០ តាំង​ពី​លោក​មាន​អាយុ ៣១​ឆ្នាំ។ នៅ​ពេល​នោះ លោក​បាន​ទិញ​រោងចក្រ​ចម្រាញ់​ប្រេង​ជាច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក ហើយ​គ្រប់គ្រង​អាជីវកម្ម​ប្រេង​ប្រមាណ ៩០​% នៅ​ទូទាំង​សហរដ្ឋអាមេរិក។ លោក​បាន​ស្លាប់​នៅ​ឆ្នាំ១៩៣៧ ក្នុង​វ័យ ៩៧​ឆ្នាំ។

 

ចុចអាន៖ ១០ យ៉ាង​ដែល​អ្នក​គួរ​ដឹង​ពី​មហាសេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ

 

ចុចអាន៖ មហាសេដ្ឋី​ក្នុង​លោក រក​ចំណូល​​បាន​​ប្រាក់​ពាន់​លាន​ក្នុង​ជំនួញ​៥​នេះ

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ businessinsider

អត្ថបទថ្មី