លេង​ធ្ងន់​ជាង​មុន ​Aston Martin​ ​លើក​នេះ​ចេញ​ម៉ូដែល​ទ្វា​ ​៤​ ​មក​ប្រជែង​ ​Lamborghini​

  • 2017-08-31 03:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aston Martin​ ​ជា​ក្រុមហ៊ុន​ផលិត​តែ​ឡាន​ស្ព័រ​ ​ហើយ​តែង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ខ្សែ​ភាពយន្ត​បែប​ស៊ើបអង្កេត​ ​007​ ​គ្រប់​វគ្គ​របស់​អាមេរិក​នោះ​ ​គឺ​បាន​ផ្ដើម​ប្រឡូក​ទី​ផ្សារ​រថយន្ត​ ​៣​ ​បាំង​ដែល​បាន​បញ្ចេញ​ប្រភេទ​ ​SUV​ ​ម៉ូដែល​ ​DBX​ ​ជា​ផ្លូវ​ការ។

DBX​ ​ផលិត​ឡើង​ដោយ​រាង​មូលដ្ឋាន​លំនាំ​ម៉ូដែល​ ​DB 11​ ​តែ​ជា​ទម្រង់​ ​Cross Over​ ​ទ្វា​ ​៤​ ​មាន​ការ​រចនា​ដ៏​ទាក់ទាញ​ ​រំលេច​ជា​មួយ​ពណ៌​ដ៏​ប្រណិត​ដែល​សក្ដិសម​ជា​ផលិតផល​លំដាប់​ខ្ពស់​ ​ហើយ​មាន​បែង​ចែក​ជា​ពីរ​ជម្រើស​ម៉ាស៊ីន​ដូច​ជា​ប្រភេទ​ស៊ីឡាំង​ ​៨​ ​និង​ ​ស៊ីឡាំង​ ​១២​ ​ដែល​ទូទៅ​គេ​ហៅ​ថា​ ​ម៉ាស៊ីន​ ​៨​ ​និង​ ​ម៉ាស៊ីន​ ​១២។

រថយន្ត​ ​Cross Over​ ​របស់​ ​Aston Martin​ ​ម៉ូដែល​ ​DBX​ ​នេះ​ ​នឹង​ចេញ​លក់​ពាក់​កណ្ដាល​ឆ្នាំ​ ​២០១៩​ ​ឬ​អាច​ដល់​ដើម​ឆ្នាំ​ ​២០២០។ ទន្ទឹម​វត្តមាន​របស់​ ​DBX​ ​នេះ​ផង​ដែរ​ ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​ប្រជែង​ក្នុង​ទីផ្សារ​ជា​មួយ​ ​Lamborghini​ ​ដែល​ត្រៀម​បញ្ចេញ​ម៉ូដែល​ ​Urus​ ​និង​ទាញ​យក​ទីផ្សារ​ពី​ ​Bentley​ ​ដែល​បាន​ចេញ​លក់​ម៉ូដែល​ ​Bentayga​ ​រួច​មក​ហើយ​នោះ៕

Urus
Bentayga

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី