មូលហេតុដែល PSG ខ្ចីជើង Mbappe មិនព្រមទិញផ្ដាច់រដូវកាលនេះ
- 2017-09-01 01:00:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុដែល PSG ខ្ចីជើង Mbappe មិនព្រមទិញផ្ដាច់រដូវកាលនេះ
ចន្លោះមិនឃើញ
Paris St-Germain បានចុះហត្ថលេខាយក Kylian Mbappe ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល និងមានជម្រើសទិញផ្ដាច់នៅរដូវកាលក្រោយក្នុងតម្លៃ ១៦៥,៧លានផោន។
កិច្ចសន្យាដែលក្លឹបអ្នកមានបារាំងគ្រោងផ្ដល់ឲ្យយុវជនវ័យ១៨ឆ្នាំរបស់ Monaco នឹងមានសុពលភាពរហូតដល់ឆ្នាំ២០២២។ Mbappe បាននិយាយក្រោយការចុះហត្ថលេខាថា៖ "ខ្ញុំពិតជាចង់រួមចំណែកក្នុងផែនការរយៈពេលវែងរបស់ក្លឹប ដោយសារតែ PSG គឺជាក្លឹបដែលមានមហិច្ឆតាមួយរបស់ទ្វីបអឺរ៉ុប"។
មូលហេតុដែល PSG មិនព្រមទិញ Mbappe ផ្ដាច់នៅរដូវកាលនេះគឺដើម្បីបញ្ចៀសការដាក់ពិន័យរបស់ UEFA ចំពោះក្លឹបណាដែលចាយលុយទិញកីឡាករលើសលប់ក្នុងមួយរដូវកាល បន្ទាប់ពីពួកគេទើបតែចំណាយ ២២២លានអឺរ៉ូបំបែកកំណត់ត្រាពិភពលោកទិញ Neymar ម្ដងរួចមកហើយ៕