ទីបំផុត! ជប៉ុនបំបាក់អូស្ត្រាលីកក់កៅអីទៅ World Cup ខណៈថៃបន្តចាញ់
- 2017-09-01 02:01:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! ជប៉ុនបំបាក់អូស្ត្រាលីកក់កៅអីទៅ World Cup ខណៈថៃបន្តចាញ់
ចន្លោះមិនឃើញ
ក្រុមសាំម៉ូរ៉ៃជប៉ុនបានធានាកន្លែងមួយឡើងទៅលេង World Cup ២០១៨ នាប្រទេសរុស្សីជាមួយប្រទេសអ៊ីរ៉ង់ហើយ ក្រោយយកឈ្នះ អូស្ត្រាលីម្សិលមិញ ២-០។
២គ្រាប់របស់ជប៉ុនសម្រេចទីដោយកីឡាករ Takuma Asano និង Yusuke Ideguchi នៅនាទី៤១និង៨៣។ ២គ្រាប់នេះគ្រប់គ្រាន់បញ្ជូនជប៉ុនកក់សំបុត្រយន្តហោះទៅប្រទេសរុស្សី។ ៩ប្រកួតរបស់ជប៉ុន ឈ្នះ ៦ ចាញ់ ១ ស្មើ ២ដងមាន២០ពិន្ទុឈរលេខ១ពូលB។
ក្នុងពូលជាមួយគ្នានេះក្រុមជម្រើសថៃនៅតែមិនអាចស្គាល់ពាក្យជ័យជម្នះ បន្ទាប់ពីចាញ់អ៊ីរ៉ាក់ ១-២ នៅក្នុងផ្ទះខ្លួនឯង។ បច្ចុប្បន្នថៃកំពុងស្ថិតនៅបាតតារាងមាន២ពិន្ទុ ដោយក្នុង៩ប្រកួត ស្មើ២ ចាញ់ដល់៧ដង៕