Porsche Cayenne ស៊េរី​ ២០១៩ ទើប​​ចេញ​ក្តៅៗ​ តម្លៃ​​​​ជាង​ ៦ មុឺន​ដុល្លារ​

  • 2017-09-01 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Porsche បាន​ប្រកាស​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​ប្រភេទ Cayenne ២ ម៉ូឌែល​​ស៊េរី​ឆ្នាំ ២០១៩។

ក្រៅ​ពី​ការ​រចនា​តួ​ខាង​ក្នុង​យ៉ាង​ស្រស់​ស្អាត រថយន្ត​ប្រភេទ SUV មួយ​នេះ មាន​តម្លៃ​ ៦៦,៧៥០ ដុល្លារ(ធម្មតា) និង​​​តម្លៃ​ ៨៣,៩៥០ ដុល្លារ(ស៊េរី S ទីផ្សារ​អាមេរិក)។​ ក្រុមហ៊ុន Prorsche នៅ​អាមេរិក​នឹង​បើក​លក់​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨។

ចំពោះ​ប្រភេទ​រថយន្ត​ Cayenne ធម្មតា​នេះ​ បំពាក់​​នូវ​ម៉ាស៊ីន​ប្រភេទ V6 Turbo ចំណុះ ៣,០ លីត្រ​​និង​មាន​កម្លាំង ៣៤០ សេះ ហើយ​អាច​រត់​ពី​ល្បឿន 0 ទៅ ៩៦គ.ម/ម៉ ចំណាយ​ពេល ៥,៦ វិនាទី និង​មួយ​ប្រភេទ​ទៀត Cayenne S បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ V6 Twin-Turbo ចំណុះ ២,៩ លីត្រ​និង​មាន​កម្លាំង ៤៤០ សេះ ហើយ​អាច​រត់​ពី​ល្បឿន​ដដែល តែ​​ចំណាយ​ពេល​ត្រឹម ៤,៦ វិនាទី​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ខាង​លើ​ក៏​មាន​គម្រោង​ដាក់​បង្ហាញ​រថយន្ត Cayenne S ប្រភេទ​ប្រើ​ថាមពល​អគ្គិសនី (E-Hybird) ផង​ដែរ​ ប៉ុន្តែ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ ខណៈ​គេ​រំពឹង​ទុក​អាច​នឹង​លេចចេញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

ចុច​អាន​អត្ថបទ​៖

ប្រភព៖ The Verge   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម