ជម្រុះ World Cup៖ ក្រុម Messi និង Suárez ស្មើគ្នា ឯ ឈីលីចាញ់ ប៉ារ៉ាហ្គាយ ៣-០
- 2017-09-01 02:55:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះ World Cup៖ ក្រុម Messi និង Suárez ស្មើគ្នា ឯ ឈីលីចាញ់ ប៉ារ៉ាហ្គាយ ៣-០
ចន្លោះមិនឃើញ
វគ្គជម្រុះ World Cup ដើម្បីឈានទៅប្រទេសរុស្សីឆ្នាំ២០១៨ ក្នុងតំបន់អាមេរិកខាងត្បូង ក្រុមឈីលីបានបរាជ័យក្នុងផ្ទះខ្លួនឯង ក្រោមថ្វីជើង ប៉ារ៉ាហ្គាយដោយលទ្ធផល ៣-០ ខណៈអាហ្សង់ទីននិងអ៊ុយរុយហ្គាយបានត្រឹមស្មើគ្នា ០-០ កាលពីព្រឹកមិញ។
គ្រាប់បាល់របស់កីឡាករ Victor Caceres, Richard Ortiz និងធ្វើឲ្យចូលទីខ្លួនឯងរបស់ Arturo Vidal បានជួយឲ្យ ប៉ារ៉ាហ្គាយយកបានជ័យជម្នះយ៉ាងងាយៗ។ ចំណែកមួយគូទៀតដែលទើបតែចប់ប៉ុន្មាននាទីមុននេះ ប្រេស៊ីលបានយកឈ្នះអេក្វាឌ័រ ២-០ បន្តឈរកំពូលតារាងពិន្ទុសរុប។ Paulinho និង Philippe Coutinho គឺជាវីរបុរសរកបានម្នាក់មួយគ្រាប់នៅនាទី ៧០និង៧៧៕
តារាងពិន្ទុ
ទស្សនាវីដេអូការប្រកួតទាំង៣គូ