SONY បញ្ចេញ Action Camera មួយ​មក​ប្រជែង GoPro Hero 5

  • 2017-09-02 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SONY ទើបនឹងប្រកាស​ថ្មីៗនេះនូវ​ផលិតផល​​​កូន​កាមេរ៉ា​តូចមួយ​ប្រភេទ Action Camera របស់​ខ្លួន ដែល​មាន​សមត្ថភាព​​អាច​​ចាប់​យក​រូបភាព​បានច្បាស់​មិន​ចាញ់ GoPro Hero 5 នោះ​ទេ​។

SONY RX0 បាន​បញ្ចេញ​កាលបរិច្ឆេទចេញលក់នឹងចាបផ្តើមចាប់ពីតុលា​ខាង​មុខ​នេះ​ហើយ​ ដោយក្នុងនោះ​មាន​លក្ខណៈពិសេសៗ ដូចជា៖

  • បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក​និងធូលី (Waterproof) ក្នុងជម្រៅ ១០ ម៉ែត្រ(10m/ 33ft)
  • ប្រើឡេន​​ប្រភេទ Wide-angle 24mm ZEISS Tessar
  • ទំហំ​កាមេរ៉ា ១៥.៣ មេហ្គាភិចសែល​
  • ប្រើប្រាស់សេនស័រ​ Exmor RSTM CMOS
  • អាចថត Slow Motion ក្នុងល្បឿន 960/1000 fps
  • អាចថតវីដេអូក្នុងកម្រិត 4K (Clean HDMI)
  • តួខ្លួនតូច​ស្រួល​កាន់​​រឹងមាំ (Shockproof និង Crushproof)
  • អេក្រង់បញ្ជាដោយប៊ូតុង។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ គឺតម្លៃរបស់ RXO ខ្ទង់​ប្រមាណជា ៧០០ ដុល្លារ​ ដែល​តម្លៃ​លើស Hero 5 ដល់​ទៅ ២ ដង​។ ប្រសិន​បើ​​ប្រិយមិត្ត​ពេញ​ចិត្ត​អាច​ធ្វើ​ការ​កម្ម៉ង់​ទិញ​ដោយ​ខ្លួន​ឯង​បាន តាម​រយៈវិបសាយ​ bhphotovideo ចុច​នៅ​ទីនេះ

#ទស្សនា​ការ​បង្ហាញ​សមត្ថភាព Sony RXO

ចុច​អាន​អត្ថបទ​បន្ត​៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម