រក​ឃើញ​សម្បត្តិ​ធម្មជាតិ​ដ៏​មហាសាល​ កណ្ដាល​ព្រៃ​​ព្រឹក្សានៅ​ពោធិ៍សាត់

  • 2017-09-02 07:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ២០១៧ មន្ត្រី​ឧទ្យា​នុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ ​ភ្នំ​សំកុស​ ខេត្ត​ពោធិ៍​សាត់​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​តំបន់​ទឹកធ្លាក់​អូរជាំស្លា​ ក៏​បាន​ប្រទះ​ឃើញ​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​បំផុត មិន​មាន​ទាន់​មនុស្ស​ធ្លាប់​ទៅ​ដល់​ឡើយ។

បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹង​ថា តំបន់​ដែល​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​នោះ ​មាន​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ ​ពី​ផ្លូវ​ជាតិ​លេខ​៥៥​។ ដោយ​សារ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​នៅ​ឡើយ ដើម្បី​ទៅ​ដល់​ទឹក​ធ្លាក់​សំងំ​លាក់​ខ្លួន​កណ្ដាល​ព្រៃ​នោះ អ្នក​ដំណើរ​ត្រូវ​ដើរ​ដោយ​ថ្មើរ​ជើង ដោយ​ចំណាយ​ពេល​​ប្រហែល​៣០​នាទី។

បើ​តាម​ការ​រៀបរាប់​របស់​ឧទ្យានុរក្ស បាន​ប្រាប់​ថា ​នៅ​តាម​ផ្លូវ​​ទៅ​កាន់​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​នោះ ពោរពេញ​ដោយ​ព្រៃឈើ លតាវល្លិ ផ្កា​ព្រៃ​ចម្រុះ​គួរ​ជាទី​គយគន់។ ជា​ពិសេស​មាន​ល្អាង​ធំៗ រូង​ថ្ម សត្វ​ស្វា និង​សត្វ​ចម្រុះ កំពុង​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ​។ ចំណែក​ទឹក​ជ្រោះ​មាន​ច្រើន​ថ្នាក់ ហូរ​ពុះ​ជ្រែក​កណ្ដាល​ព្រឹក្សា​គ្រប់​រដូវ​។

គួរ​ជម្រាប​ជូន​ថា សម្បត្តិ​ធម្មជាតិ​ដ៏​វិសេស​វិសាល​នោះ ស្ថិត​នៅ​ក្នុង ​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី