U18 ​កម្ពុជា​បើក​ឆាក​ប៉ះ​សិង្ហបុរី ​អាច​ហូប​បាន​ស្រួល​អត់​មើល​ទៅ?

  • 2017-09-04 02:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ ​2017 AFF U-18 Youth Championship ​នឹង​ចាប់​ដំណើរ​ការ​ពី​ល្ងាច​នេះ​ត​ទៅ​ហើយ ​ដោយ​ក្រុម​ U18 ​កម្ពុជា​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម U18 ​សិង្ហបុរី​នៅ​វេលា​ម៉ោង​៦:៣០​នាទី។

កាល​ពី​ឆ្នាំ​មុន​ៗ ​ការ​ប្រកួត​ពាន​រង្វាន់​នេះ​គឺ​តម្រូវ​ឱ្យ​ក្រុម U19 ​ប្រកួត​ទេ ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​កែប្រែ​ខ្លះ​ទើប​ខាង AFF ​សម្រេច​យក​ក្រុម U18 ​មក​ប្រកួត​វិញ​ជំនួស​ក្រុម U19 ។ ឆ្នាំ​នេះ​ដែរ ​ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​នេះ​គឺ​មីយ៉ាន់ម៉ា ចាប់​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​១៧​ខែ​នេះ ទើប​បញ្ចប់។

កម្ពុជា​ស្ថិត​ក្នុង​ពូល A ​ជាមួយ​ប្រទេស​៥​ផ្សេង​ទៀត​រួម​មាន ​ថៃ ​ម៉ាឡេស៊ី ទីមីរ ឡាវ ​និង​សិង្ហបុរី។ ដោយ​ការ​ប្រកួត​បើក​ឆាក​ថ្ងៃ​នេះ កម្ពុជា​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​សិង្ហបុរី ​នៅ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច។ ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​កម្ពុជា​និង​សិង្ហបុរី ​៣​ប្រកួត​កន្លង​ទៅ​នេះ គឺ​កម្ពុជា​ធ្លាប់​ឈ្នះ​ក្នុង​លទ្ធផល ៣-២ ​កាល​ពី​ឆ្នាំ​២០១៣ ​ស្មើ​គ្នា ១-១ ​នៅ​ឆ្នាំ​២០១១ ​និង​ចាញ់​ក្រុម​សិង្ហបុរី​វិញ​ក្នុង​លទ្ធផល ៣-១ ​កាល​ពី​ឆ្នាំ​២០០៩ ​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី