ទី​បំផុត​! បទ "Hell” របស់​ Sophia Kao អាច​ស្ដាប់​នៅ​លើ​ Youtube បាន​ហើយ (វីដេអូ)

  • 2017-09-04 02:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​ដំបូង​បំផុត​របស់​អ្នក​ចម្រៀង​បទ​តែង​និពន្ធ​ថ្មី កៅ​ សុភា (Sophia Kao) បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​លើ​បណ្ដាញ​សង្គម​យក្ស​ YouTube និង Facebook កាល​ពី​យប់​មិញ​នេះ។

បទ​នេះ​ធ្លាប់​ចេញ​ជា​ផ្លូវការ​​ជា​​អស់​រយៈ​ពេល​១​ឆ្នាំ​មក​ហើយ​នៅ​លើ iTune, Spotify, និង​ Smart Music App ទើប​តែ​​យប់​មិញ​នេះ បទ​ដដែល​ត្រូវ​បាន​បង្ហោះ​​ជា​ផ្លូវការ​លើ​ Youtube។ ​

នាង​បាន​បញ្ជាក់​ពី​អត្ថន័យ​បទ​ខាង​លើ​ថា​​បទ​ “Hell” គឺ​និយាយ​រឿង​រ៉ាវ​របស់​មនុស្ស​ម្នាក់​ដែល​ស្ម័គ្រ​ចិត្ត​រង​ភាព​​ឈឺ​ចាប់​ដើម្បី​នៅ​ក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ ទោះ​បី​ជា​គេ​​សាង​កំហុស​​ប៉ុន្មាន​ដង​ គិត​អាក្រក់​ពី​យើង ឬ​ទម្លាក់​យើង​នៅ​ឋាននរក​ក៏​ដោយ។ វា​ក៏​មាន​ន័យ​ថា​ យើង​ព្យាយាម​ទ្រាំ​អត់​ធន់ ដើម្បី​មនុស្ស​ម្នាក់ ព្រោះ​គេ​សក្ដិសម​នឹង​ឲ្យ​យើង​ធ្វើ​បែប​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​រៀប​រាប់​ពី​ជីវិត​ស្នេហា​រវាង​មនុស្ស​២​នាក់​ដែល​រឹត​តែ​ផ្អែម​ល្ហែម​ឡើង​នៅ​គ្រា​លំបាក និង​ការ​តស៊ូ តតាំង​រាល់​ឧបសគ្គ​ដើម្បី​បាន​នៅ​ជា​មួយ​គ្នា។

ក្រៅ​ពី​​នោះ​ សុភា ក៏​បាន​លើក​ឡើង​ដែរ​ថា នាង​នឹង​ត្រៀម​ចេញ​បទ​ថ្មី​មួយ​បទ​ទៀត​​ ក្នុង​ខែ​នេះ​ផង​ដែរ។ តែ​មុន​នឹង​ស្ដាប់​បទ​ថ្មី តោះ​ ស្ដាប់​ "Hell"​ ដែល​ល្បី​ថា​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​នេះ​បន្តិច​មើល៍៖

អត្ថបទ៖ សុខណា