បច្ចេកវិទ្យា​ ​AI​ ​នឹង​ធ្វើ​ឲ្យ​សេវា​ ​Call Center​ ​ប្រឈម​នឹង​ការ​បិទ​​ទ្វា​ឆាប់ៗ

  • 2017-09-04 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AI (Artificial-intelligence) ជា​បច្ចេកវិទ្យា​ដែល​មាន​ ​Algorithm​ ​សម្រាប់​វិភាគ​ជា​លទ្ធផល​អ្វី​មួយ​តាម​ទិន្នន័យ​ដែល​បាន​ផ្ដល់​។​ ​បច្ចុប្បន្ន​ ​AI មាន​សន្ទុះ​ខ្លាំង​ឡើង​ៗ សម្រាប់​ការ​ប្រើប្រាស់​ផ្សេងៗ​ ​ដូចជា ​Chatbot ក្នុង Facebook Messenger ជាដើម ដែល​អាច​បង្ហាញ​នូវ​ជម្រើស​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់​ដឹង​ដោយ​វាយ​បញ្ចូល​នូវ​អក្សរ​តែ​ប៉ុន្មាន​តួ​។

ក្រុមហ៊ុន​ Citibank ថ្មីៗ​នេះ​បាន​ចេញ​ផ្សាយ​នូវ​ឯកសារ​ស្រាវជ្រាវ​ទាក់ទង​នឹង​វត្តមាន​នៃ​បច្ចេកវិទ្យា​ ​AI​ ​ដែល​នឹង​ចូល​មក​ជំនួស​តំណែង​មនុស្ស​ក្នុង​ការងារ​ជា​ច្រើន។ ជា​មួយ​គ្នា​នោះ​ ​លោក​ Carl Benedikt Frey ជា​សហ​នាយក​សម្រាប់​ Oxford Martin Programme លើ​ផ្នែក​ស្រាវជ្រាវ​បច្ចេកវិទ្យា​ និង​ការងារ​ សរសេរ​ថា​ "សេវា​ជំនួយ​ការ​អតិថិជន​ ​(Call Center)​ ​គឺ​ជា​ឧស្សាហកម្ម​មួយ​ដែល​អាច​ប្រឈម​នឹង​ការ​បាត់បង់​"

ឧទាហរណ៍៖​ ​បច្ចេកវិទ្យា​ ​AI​ ​ដូច​ជា​ ​Chatbot​ ​របស់​ ​Facebook​ ​នឹង​អាច​ទទួល​នូវ​សំណួរ​គ្រប់​យ៉ាង​ ​រួម​ជា​មួយ​ការ​រិះគន់​នានា​ពី​អតិថិជន​ ​ហើយ​អាច​ផ្ដល់​ត្រលប់​វិញ​នូវ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ពេញ​ចិត្ត​ ​ជា​ពិសេស​ឆ្លើយ​តប​វិញ​បាន​យ៉ាង​រហ័ស។

យ៉ាង​ណា​មិញ​ ​ប្រសិនបើ​អ្នក​មាន​ការ​ព្រួយ​បារម្ភ​នឹង​ឱកាស​ការងារ​ដែល​នឹង​បាត់បង់​ចំពោះ​ផ្នែក​នេះ​ទៅ​ថ្ងៃ​អនាគត​ ​ប្រហែល​ជា​អ្នក​គិត​ថា​ ​AI​ ​និង​ទម្លុះ​ឆ្នាំង​បាយ​អ្នក​ហើយ​ ​ប៉ុន្តែ​បច្ចេកវិទ្យា​ ​គឺ​បច្ចេកវិទ្យា​ដែល​មាន​ការ​កំណែ​ទម្រង់​ទៅ​តាម​មុខងារ​នានា។ ជា​រួម​ ​ការងារ​មួយ​ចំនួន​នៅ​តែ​ត្រូវការ​មនុស្ស​សម្រាប់​ការ​ជួប​ជជែក​ផ្ទាល់​ ​ដែល​ Robot មិន​អាច​ធ្វើ​បាន​ ហើយ​ម្យ៉ាង​វិញ​ទៀត​ ប្រសិនបើ​អ្នក​ចេះ​ច្បាស់​លើ​ជំនាញ​ខ្លួន​ អ្នក​មិន​បាច់​ភ័យ​នោះ​ទេ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ thenextweb   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី