មក​ដឹង​មូលហេតុ​អ្នក​ផលិត​ស្មាតហ្វូន​ ​ព្យាយាម​បោះបង់​រន្ធ​កាស​ ​3.5mm

  • 2017-09-04 02:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រន្ធ​កាស​ ​3.5mm​ ​(Headphone jack)​ ​ជា​រន្ធ​សម្រាប់​ភ្ជាប់​កាស​ ឬ​ឧបករណ៍​ដែល​គាំទ្រ​ទៅ​នឹង​រន្ធ​ប្រភេទ​នេះ​។ ប្រិយមិត្ត​បាន​ឃើញ​ហើយ​ថា​លើ​ ​iPhone 7​ ​មិន​មាន​រន្ធ​នេះ​ទេ​ ដោយ​ជំនួស​មក​វិញ​នូវ​រន្ធ​តែ​មួយ​ USB-C ដែល​ប្រើប្រាស់​ដើម្បី​ភ្ជាប់​ឧបករណ៍​ផ្សេងៗ​រួម​តែ​ម្ដង​។ ម្យ៉ាង​ទៀត​សម្រាប់​ការ​វិវដ្ដ​នៃ​ស្មាតហ្វូន​ជំនាន់​ក្រោយៗ​ ​ក៏​ប្រហែល​ជា​មិន​ប្រើ​នូវ​ Headphone jack​ ​នេះ​ផង​ដែរ​។ ទន្ទឹម​នោះ​ ​លោក​ ​Jai Mani​ ​បុគ្គលិក​ជាន់​ខ្ពស់​ផ្នែក​ផលិត​របស់​ ​Xiaomi​ ​ពន្យល់​ថា៖

លោក Jai Mani

Headphone jack មាន​ទំហំ​ធំ​ ​ដែល​តម្រូវ​ប្រើ​ផ្ទៃ​ច្រើន​ ​ខណៈ​បច្ចុប្បន្ន​ការ​រចនា​ស្មាតហ្វូន​កំពុង​ត្រូវ​ការ​ឲ្យ​មាន​កម្រាស់​ស្ដើង​ ​រួម​ជា​មួយ​សមាសធាតុ​ធំៗ​ដទៃ​ទៀត​រួមមាន​ ​កាមេរ៉ា​ភ្លោះ​ (Dual camera) ដែល​មាន​ Pixels ធំ​, កាមេរ៉ា​ខាងមុខ​ទំហំ​ធំ​, រាង​ស្ដើង​តូច​ និង​មុខងារ​ការពារ​ជ្រាប​ទឹក។

លោក​ Mani បន្ថែម​ថា​គាត់​ទទួល​បាន​យោបល់​ជា​ច្រើន​ពី​អតិថិជន​ផ្ទាល់​ ដោយ​ជឿជាក់​ថា​ពួកគាត់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កម្រាស់​ និង​លក្ខណៈ​កាន់​នឹង​ដៃ​ច្រើន​ (ងាយស្រួល​កាន់​ប្រើ​)។

មនុស្ស​ជា​ច្រើន​និយាយ​ថា​គ្មាន​នរណា​ម្នាក់​សួរ​នឹង​កម្រិត​ស្ដើង​របស់​ស្មាតហ្វូន​នោះ​ទេ​ ប៉ុន្តែ​ប្រសិនបើ​អ្នក​រចនា​នូវ​គំរូ​ស្មាតហ្វូន​ប្រាំ​ផ្សេង​គ្នា​ ​ដើម្បី​ឲ្យ​ពួកគាត់​ជ្រើសរើស​មួយ​ ​កត្តា​ចម្បង​សម្រាប់​ពួកគាត់​ជ្រើសរើស​គឺ​ កម្រិត​ស្ដើង​ និង​លក្ខណៈ​ងាយស្រួល​កាន់​ប្រើ​។ ជា​ទូទៅ​មាន​នូវ​ស្មាតហ្វូន​ជាច្រើន​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ខ្លាំង​នោះ​ទេ​ ប៉ុន្តែ​កម្រាស់​របស់​វា​ បាន​ទាក់ទាញ​អ្នក​ប្រើប្រាស់​។ ជា​ការ​ពិត​អតិថិជន​ដែល​ទិញ​តាម​អនឡាញ​ប្រហែល​ជា​មិន​សូវ​ខ្វល់​អំពី​កម្រិត​ក្រាស់​បន្ថែម​នោះ​ទេ​ ប៉ុន្តែ​ពេល​បើក​មើល​ស្មាតហ្វូន​ក្នុង​ប្រអប់​ ​អាច​នឹង​មាន​អារម្មណ៍​ខុស​ប្លែក​ ​និង​អាច​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រើប្រាស់៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ thenextweb   ប្រែសម្រួល ​៖ ប៊ុន ធឿន