​កើត​កូន​ទី​ពីរ​ភ្លាម​ បិតា​ Facebook ឡើង​ជា​មហាសេដ្ឋី​លំដាប់​ទី​ ៥ ភ្លែត!

  • 2017-09-04 03:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ ៣ ខែ​ចុង​ក្រោយ​នេះ​តម្លៃ​ហ៊ុន​របស់​ Facebook បាន​កើន​ឡើង​រហូត​ដល់​ ១៤% ​ដោយ​ឡើង​ខ្ពស់​ជាង​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ទាំង​ ៥ នៅ​សហរដ្ឋអាមេរិក។ ក្នុង​រយៈពេល​ដូច​គ្នា​នេះ​តម្លៃ​ហ៊ុន​ Apple និង Microsoft ឡើង​ ៧ % ចំណែក​តម្លៃ​ហ៊ុន​ Amazon និង Alphabet បែរ​ដាំ​ដូង​ចុះ​ក្រោយ​ទៅ​វិញ។

ដោយ​សារ​តែ​តម្លៃ​ហ៊ុន​ឡើង​ខ្ពស់​នេះ​ហើយ ទើប​​បាន​ជួយ​ឲ្យ​​​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​ Mark Zuckerberg ស្ថាបនិក​ Facebook ​កើន​ឡើង​ ៨ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត នាំ​ឲ្យ​ទ្រព្យ​សរុប​កើន​ដល់​ ៧១,៧ ពាន់​លាន​ដុល្លារ។ ផ្អែក​តាម​ទ្រព្យ​សម្បត្តិ​ដ៏​​ច្រើន​លើស​លប់​នេះ​​ធ្វើ​ឲ្យ​លោក​ Mark Zuckerberg ពេល​នេះ​ក្លាយ​ជា​មហាសេដ្ឋី​មាន​ជាង​គេ​ក្នុង​លោក​លំដាប់​ទី​​ ៥ បន្ទាប់​ពី​លោក​ Warren Buffett ដែល​មាន​ទ្រព្យ​សម្បត្តិ​ ៧៧,៦ ពាន់​លាន​ដុល្លារ។

គួរ​បញ្ជាក់​ថា​រឿង​ល្អ​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ភរិយា​មហាសេដ្ឋី​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​ បង្កើត​បាន​កូន​​ស្រី​ទី​ពីរ​ដោយ​សុវត្ថិភាព ដោយ​បាន​ដាក់​ឈ្មោះ​ថា​ "August”៕​​​​​

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី