Apple​ ​ចេញ​កាស​ ​Beats​ ​ឥត​ខ្សែ​ជំនាន់​ថ្មី​ ​តម្លៃ​ប្រហែល​ ​iPhone 6​ ​នៅ​កម្ពុជា

  • 2017-09-05 03:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple​ ​ទើប​ធ្វើ​ការ​បញ្ចេញ​នូវ​កាស​ ​Beat​ ​Dr. Dre​ ​ឥត​ខ្សែ​ ​(Wireless)​ ​ជំនាន់​ថ្មី​ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា​ពិសេស​ៗ​សម្រាប់​ធ្វើ​ឲ្យ​ការ​ស្ដាប់​តន្ត្រី​កាន់​តែ​ទាក់​ទាញ​ ​ជា​ពិសេស​ជា​មួយ​មុខងារ​ ​កាត់​សំឡេង​រំខាន​ពី​ខាង​ក្រៅ​ ​(Noise Cancelling)។

កាស​ថ្មី​នេះ​មាន​ម៉ូដែល​ ​Beats Studio 3 Wireless​ ​ដែល​ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​W1​ ​ដូច​ទៅ​នឹង​កាស​ជំនាន់​មុន​ប្រភេទ​ ​Beats Solo 3, Beats X, និង PowerBeats 3​ ​ដើម្បី​ភ្ជាប់​ជា​មួយ​ឧបករណ៍​នានា​របស់​ ​Apple​ ​បាន​យ៉ាង​រហ័ស។

Beats Studio 3​ ​ពេល​មាន​ថ្ម​ពេញ​អាច​បើក​ស្ដាប់​តន្ត្រី​បាន​ប្រមាណ​ ​២២​ ​ម៉ោង​ ​ហើយ​បើក​ទុក​ចោល​បាន​ដល់​ទៅ​ ​៤០​ ​ម៉ោង។ ចេញ​លក់​ចាប់​ពី​ដើម​ខែ​តុលា​ ​ឆ្នាំ​ ​២០១៧​ ​នេះ​ក្នុង​តម្លៃ​ប្រមាណ​ ​៣៥០​ ​ដុល្លារ​ ​ហើយ​តម្លៃ​នេះ​បើ​ធៀប​ជា​មួយ​ផលិត​ផល​ ​Apple​ ​ក្នុង​ប្រទេស​កម្ពុជា​ ​គឺ​ប្រហែល​ ​iPhone 6​ ​ដែល​លក់​ក្នុង​តម្លៃ​ប្រមាណ​ ​៣៨០​ ​ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ