Audi Q5 ស៊េរី ២០១៧ ទើប​ចេញលក់ប៉ុន្មាន​ខែ​មុន មក​ដល់​ខ្មែរ​បាត់​​

  • 2017-09-05 02:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ប្រិយមិត្ត​​បាន​ដឹង​​ខ្លះៗ​​រួច​មក​ហើយ​ពី​រូបរាង​​នៃ​រថយន្ត Audi Q5 ស៊េរី ២០១៧ ដែល​ក្រុម​ហ៊ុន Audi ​បាន​ប្រកាស​ដាក់លក់​នៅទូទាំងពិភពលោក កាល​ពី​​​ប៉ុន្មាន​ខែ​មុន។ ពេល​នេះ​​រថយន្ត​​ស៊េរី​ថ្មី​នេះ​ ​បាន​មក​ដល់​ទីផ្សារ​​​​ប្រទេស​កម្ពុជា​ ជាមួយ​នឹង​ជម្រើស​ពីរ​ប្រភេទ​គឺ ប្រភេទ S line និង​ប្រភេទ​ S line sport។

Audi Q5

រថយន្ដ Audi Q5 2.0 TFSI quattro ពីរ​ម៉ូឌែល​ស៊េរី​ឆ្នាំ ២០១៧​ ​នេះ​​មាន​លក្ខណៈ​ពិសេស​ៗ​​ ដូច​​ខាង​ក្រោម​៖

ការ​រចនា​រូបរាង

  • តួ​ខ្លួន​​​រថយន្ត​ SUV ស៊េរី​ថ្មី​នេះ​ ធ្វើឡើងអំពីដែកថែប និងដែកអាលុយមីញ៉ូម​យ៉ាង​ពិសេស មាន​ការ​បន្ថែមភាពរឹងមាំលើចំណុចបន្ទេរកម្លាំងពីប្រព័ន្ធហ្រ្វាំង និងម៉ាស៊ីន ទៅតួរថយន្តដែលធ្វើឱ្យការចាប់ហ្រ្វាំងប្រកបដោយ ឌីណាមិច និងរស់រវើក។ និង​មាន​ពណ៌​ដល់​ទៅ ១៤ ជម្រើស​​ខុសៗ​គ្នា​។

  • ទ្វារ​រថយន្ត បំពាក់ដោយដែកអាលុយមីញ៉ូម** ដែលមានរាងបួនជ្រុង ហើយមានប្រវែងស្មើនឹងគែមមាត់ទ្វាររថយន្ត រឹង​មាំ​​ធ្វើ​ឲ្យ​​ផ្នែកខាងក្រៅ​រថយន្ដ កាន់​តែ​ទាក់​ទាញ​។

  • រង្វង់​កង់​រឹងមាំ មាន​បំពាក់​មក​ជាមួយ​​បច្ចេកវិទ្យា Quattro លើ​កង់​ទាំង​បួន សមត្ថភាព​ខ្លាំង​អាច​បើកបរ​លើ​ដី​រដិបរដុប​ និង​ឡើង​ចំណោត​ដោយ​គ្មាន​បញ្ហា។

  • ចង្កៀង​បំភ្លឺ​ខាង​មុខ​រថយន្ត ជា​ខ្សែបន្ទាត់ភ្លើងឌីណាម៉ិច អាច​បង្កើតជាផ្លាកសញ្ញា Audi យ៉ាង​ទាក់​ទាញ បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​​​ភ្លើង​ហ្វា LED ដែល​មាន​មុខងារ​បញ្ចេញ​ពន្លឺ​យ៉ាង​ពិសេស ពោល​គឺ​​ អាច​កំណត់​​ពន្លឺ​ភ្លឺ​ខ្លាំង ឬ​តិច​អាស្រ័យ​លើ​ស្ថាន​ភាព​​ផ្លូវ​​ដូច​ជា ផ្លូវ​ធម្មតា ផ្លូវ​កោង​ ផ្លូវ​មមាញឹក ឬ​ផ្លូវ​ដែល​មាន​អាកាសធាតុ​មិន​ល្អ​ជាដើម​។

  • ផ្នែក​ខាង​ក្នុង​រថយន្ត ​មានកន្លែងធំទូលាយសម្រាប់ផ្ទុកមនុស្សចំនួន 5 នាក់ បំពាក់​ម៉ាស៊ីនត្រជាក់​ស្វ័យប្រវត្តិ​ ឧបករណ៍តម្រង់ដែលមានសារធាតុធ្យូងសកម្មស្រូបយកក្លិន និងច្រោះ​ចេញនូវសារធាតុភាគល្អិត​តូច​បាន​។

  • ដៃចង្កូតរថយន្ត ធ្វើអំពីស្បែកប្រកបដោយមានភាពស្ដង់ដារ និង​មាន​ចង្កឹះលេខ ចំពោះរថយន្ដប្រភេទ Sport និង Design lines។

  • ឯ​កៅអីខាងមុខ អាចលៃតម្រូវដោយប្រព័ន្ធអេឡិចត្រូនិក ដែលរួមបញ្ចូលទាំងផ្នែករបស់កៅអីផងដែរ។ សម្រាប់​ប្រភេទ​ស្ព័រ មានកៅអីស្ព័រនៅខាងមុខ។ ឯ​កៅអីខាងក្រោយ រចនាឡើងជាបីផ្នែក អាច​បត់​បាន​ នៅ​ពេលដល់ទី​ងងឺត វា​អាច​បញ្ចេញ​ពន្លឺ​បាន​ 30 ពណ៌ផ្សេងៗគ្នា។

  • ផ្នែកខាងក្រោយរថយន្ត អាចផ្ទុកបរិមាណឥវ៉ាន់ធម្មតាពីកម្រិត 550 ទៅ 610 លីត្រ ដែលមាន​បរិមាណចំណុះលើសពីម៉ូដែលស៊េរីមុនចំនួន 10 លីត្រ។ នៅពេលដែលគម្របខាងក្រោយរថយន្តបានបិទ បរិមាណផ្ទុកនេះនឹងកើនដល់ 1,500 លីត្រ ដែល​អាច​ផ្ទុកទំនិញ ឬឥវ៉ាន់ មានភាពងាយស្រួល​ជា​ដើម​។

កម្លាំង​ម៉ាស៊ីន

  • Audi Q5 2.0 TFSI ​មាន​កម្លាំង​ម៉ាស៊ីន 185 kW/252 សេះ​
  • Audi Q5 អាច​ប​ង្កើន​សន្ទុះពី 0 ទៅ 100 គម​ក្នុងរយៈពេលត្រឹមតែ 6.3 វិនាទី។
  • កម្រិតស៊ីប្រេងបញ្ចូលគ្នាគិតជា ល/100 គម៖ 6.9 (កង់ 17 អ៊ីង) 6.8 (កង់ 18 អ៊ីង)
  • កម្រិតកាបូនបញ្ចូលគ្នា គិតជា ក/គម៖ 154 (កង់ 17 អ៊ីង) 157 (កង់ 18 អ៊ីង)
  • ថាមពលកើនពី 9.5 ភាគរយ ទៅ 20 kW ដោយបញ្ចេញកម្លាំងច្រើនជាងមុន 22 សេះ
  • ស៊ីសាំងត្រឹមតែ 6.8 លីត្រក្នុង 100 គមតែប៉ុណ្ណោះ ដែលស្មើនឹងកាបូន 154 ក្រាមក្នុងមួយគីឡូម៉ែត្រ។(ទំហំ​កង់ 17 អ៉ីញ )
  • មានទម្ងន់ស្រាលជាង​ម៉ូដែល​ស៊េរីមុន 125 គ.ក(បើ​ប្រៀបធៀប​ជាមួយ​នឹង​ម៉ូដែល​ស៊េរីមុន​ Audi បាន​កាត់​បន្ថយ​ទម្ងន់​រថយន្ត 125 គីឡូក្រាម​ចេញ ឱ្យនៅសល់តែ 1,720 គីឡូក្រាម​ប៉ុណ្ណោះ​។​)
លោក Antoine Jeanson ជា​នាយក​​ប្រតិបត្តិ Audi Cambodia

លោក Antoine Jeanson ជា​នាយក​​ប្រតិបត្តិ Audi Cambodia បាន​ឲ្យ​​ដឹង​​ថា ក្រុម​​ហ៊ុន​​​​​ដឹង​​ថា​នឹង​​ត្រូវ​​ប្រជែង​យ៉ាង​​ណា​​លើ​ទីផ្សារ​រថយន្ត ដូច្នេះ​ទើប​ផលិត Q5 ប្រកប​ដោយ​សមត្ថភាព​រួម​នឹង​បច្ចេកវិទ្យា​ទំនើប Quattro។ Audi សង្ឃឹម​យ៉ាង​ខ្លាំង ចំពោះ​វត្តមាន Q5 ស៊េរី​ឆ្នាំ ២០១៧ ទើប​ដាក់​លក់​នេះ ព្រោះ​​រូបរាង​​និង​សមត្ថភាព​ពិសេស​អាច​ប្រជែង​ម៉ាក​ដទៃ​ដោយ​​មិន​បារម្ភ។

ដោយ​​ឡែក​រថយន្ដ Audi Q5 នេះ​ក៏​ជា​ត្រកូល​រថយន្ត SUV ទំនើបទាន់សម័យ ដែល​​​លក់​ដាច់​ច្រើន​ជាង​គេ​នៅ​កម្ពុជា និង​ក្នុង​ពិភពលោក​ក្នុង​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​(ជាង ១.៦ លាន​គ្រឿង​ទូទាំង​ពិភពលោក​)​ផង​ដែរ​៕

តម្លៃ​ដាក់​លក់​ផ្លូវ​ការ

តម្លៃលក់របស់ Q5 2.0 TFSI Quattro ស៊េរីថ្មី​ទាំង​ពីរ​ម៉ូឌែលនេះ គឺមានតម្លៃ 89,800.00 ដុល្លារ។

ចុច​អាន​អត្ថបទ​ពាក់​ព័ន្ធ​៖

អត្ថបទ៖ រក្សា