ទាំង​ស្អាត​ ទាំង​ពូកែ​! តារា​ស្រី​៩​រូប​ដែល​ក្ដាប់​ជំនួញ​ធំៗ​នៅ​ក្នុង​ដៃ

  • 2017-09-05 03:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ​មាន​តារា​ស្រី​៩រូប​ដែល​ត្រូវ​មហាជន​កត់​សម្គាល់​ថា ពួកគេក៏​មាន​ជំនាញ​មិន​ធម្មតា​ក្នុង​ការ​ធ្វើ​អាជីកម្ម​ ហើយ​ថែម​ទាំង​ក្ដាប់​ជំនួញ​ធំៗ​ទៀត។ ស្រ្តី​ទាំង​៩​រូប​នេះ​រួម​មាន៖

១ យុគ ចិន្តា៖ ក្រៅ​ពី​អាជីព​ជា​ពិធីការនី​ យុគ ចិន្តា ក្ដោប​ក្ដាប់​ជំនួញ​ហាង​សរុប​៥​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ដូច​ជា ​ហាង​កាត់​សម្លៀក​បំពាក់​​"អម" និង​​ភោជនីយដ្ឋាន​បែប​ខ្មែរ​ "ស្លឹក​ឈូក" ដែល​​នៅ​ចំកណ្ដាល​រាជធានី​ភ្នំពេញ​តែ​ម្ដង។ ដោយ​ឡែក​នាង​មាន​ហាង​បី​ទៀត​នៅ​សហរដ្ឋអាមេរិក​​ដូច​ជា ហាង Video យុគ ចិន្ដា​ខ្មែរ ហាង​នំប៉័ង Donat Simly និង​ហាង​សំលៀកបំពាក់។ ​

២ គង់ សុជាតិ៖ មិន​ចាញ់​​ពី​ពិធីការនី​ខាង​លើ តារា​ស្រី​ជើង​ចាស់​រូប​នេះ​ ទើប​តែ​​​បើក​សម្ពោធ ហាង និង​សាលា​បណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ​​ថែ​រក្សា​សម្ផស្ស​ "សុជាតិ​" ថ្មី​មួយ​​ ដែល​ចំណាយ​ទឹក​ប្រាក់​អស់​​​​ចំនួន​ ២លាន​ដុល្លារ​អាមេរិក​ នៅ​សង្កាត់​ បឹងកក់ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​។

អាន៖ គង់ សុជាតិ សម្ពោធហាងថ្មី

៣ ខាត់ សុឃីម៖ សិល្បការនី​ពហុ​ជំនាញ​​រូប​នេះ​បាន​ធ្វើ​អាជីវកម្ម​ទៅ​លើ​មុខរបរ​ប្រពៃ​ណី ដែល​មាន​ដូច​ជា​សម្អាងការ ភ្លេងការ និង​កាត់​សក់ ហើយ​មាន​ហាង​ថត​រូប​កន្លែង​ ​ដែល​មាន​ប្ដី​ជា​ជាង​ថត​រូប។

៤ ចន ច័ន្ទលក្ខិណា៖ មិន​ត្រឹម​តែ​មាន​ហាង​សាឡន​ដ៏​ល្បី​មួយ​ទេ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ រូប​នេះ​ថែម​ទាំង​បាន​បើក​​ផលិតកម្ម​ភាពយន្ត​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា "សិល្បៈ​ខ្មែរ​ភាព​យន្ត​"។

៥ យក់ ថិតរដ្ឋា៖ ក្រោយ​ពី​បញ្ចប់​ជំនួញ​លក់​ម្ហូប​អាហារ​បែប​ថៃ តារា​ស្រី​រូប​នេះ​បាន​ក្លាយ​ជា​ម្ចាស់​ហាង Factory Pub ដ៏​ល្បី​នៅ​ក្នុង​ក្រុង​ភ្នំពេញ។

៦ គង់ ចាន់ស្រីមុំ៖ ស្រី​ស្អាត​រូប​នេះ ​បាន​បើក​ដំណើរ​ការ​ហាង​​មួយ​ដែល​ដាក់​លក់​ផលិតផល​​គ្រឿង​សម្អាង​ Momo ផ្ដាច់​មុខ​ពី​ប្រទេស​ថៃ។ ហាង​ដ៏​ធំ​របស់​នាង​មាន​២​សាខា គឺ​១នៅ​ភ្នំពេញ និង​១​ទៀត​ទើប​តែ​បើក​ដំណើរ​ការ​នៅ​ខេត្ត​សៀមរាប និង ជា​ម្ចាស់​ភោជនីយដ្ឋាន Bottom Up ផង​ដែរ។

៧ ដួង ហ្សូរីដា៖ ក្រៅ​ពី​មើល​ការ​ខុស​ត្រូវ​លើ​ហាង​លក់​សម្លៀក​បំពាក់ ​"ដាណាម៉ា កាត់ដេរ" តារា​ស្រី​រូប​នេះ​មាន​ហាង​លក់​ផលិតផល​ថែ​សម្រស់​ដ៏​ធំ​មួយ​ទៀត​ឈ្មោះ "មុទិតា"។

៨ ផាន់ ម៉ូនីកា៖ នរណាៗ ក៏​ស្គាល់​ដែរ​ហាង​ស៊ុប​ដ៏​ល្បី កាកាស៊ូគី ដែល​ជា​កម្មសិទ្ធ​របស់​អតីតតារា​ចម្រៀង​ស្រី​ដែល​មាន​ងារ​ជា​ ជំទាវ​ ផាន់​ ម៉ូនីកា។

៩ អេនជី៖ តារាចម្រៀង​រូប​នេះ​មាន​ហាង​លក់​សំលៀក​បំពាក់​ កាបូប នាឡិកា ដែល​សុទ្ធ​តែ​ជា​ផលិត​ផល​ម៉ាក​ល្បី​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​ហាង​អាហារ​យីហោ Mr. Oyster ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង​ស្រេង៕​

អត្ថបទ៖ សុខណា