រក​ឃើញ​ Black Hole ​ធំ​ជាង​ព្រះអាទិត្យ​ ១០០ ០០០ ​ដង​នៅ​ចំ​កណ្តាល​ហ្កា​ឡាក់​ស៊ី​ Milky Way

  • 2017-09-05 13:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Black Hole ​ប្រភេទ​ថ្មី​ត្រូវ​បាន​រក​ឃើញ​នៅ​កណ្តាល​ហ្កាឡាក់ស៊ី​ Milky Way ​ដែល​របក​គំហើញ​នេះ​អាច​ជួយ​ពន្យល់​ពី​ការ​វិវត្តន៍​នៃ​បាតុភូត​ដ៏​អស្ចារ្យ​របស់​វា​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​។

ការ​ស្រាវ​ជ្រាវ​ដឹក​នាំ​ដោយ​ក្រុម​តារា​វិទូ​ជប៉ុន​ប្រើ​ប្រាស់​ស្ថានីយ៍​អង្កេត​តេឡេស្កុប​ ALMA ​ក្នុង​ភាគ​ខាងជើង​ប្រទេស​ឈីលី​មាន​ black hole ​ទំហំ​ធំ​ជាង​ព្រះអាទិត្យ​ដល់​ទៅ​ ១០០ ០០០ ​ដង​ឯណោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ពពក​ស​ឧស្ម័ន​ម៉ូលេគុល​យក្ស ។ ទំហំ​ដ៏​ធំ​របស់​វា​ត្រូវ​បាន​គេ​កំណត់​ជា​ black hole ​ទំហំ​មធ្យម​ intermediate-mass black hole (IMBH) ។

លោក​ Tomoharu Oka

លោក​ Tomoharu Oka សាស្រ្តាចារ្យ​នៃ​សកល​វិទ្យាល័យ​ជប៉ុន​ Keio University ​ជឿ​ជាក់​ថា​ black hole ដែល​មាន​ទំហំ​ធំ​ជាង​ព្រះអាទិត្យ​ស្ថិត​នៅ​ចំ​កណ្តាល​ហ្វូង​ហ្កាឡាក់ស៊ី​ និង​ផ្នែក​មួយ​សំខាន់​ចំពោះ​ការ​ពង្រីក​ខ្លួន​របស់​វា​ ។ IMBH ​គឺ​ជា​ black hole ​ធំ​ជាង​គេ​ទី​ពីរ​រក​ឃើញ​ក្នុង​ Milky Way ​បន្ទាប់​ពី​ Sagittarius A* ​ដែល​ធំ​ជាង​ព្រះអាទិត្យ​ ៤០០ ​លាន​ដង​ ។ ដោយ​ប្រើ​ប្រាស់​តេឡេស្កុប​ ALMA ​ក្រុម​តារា​វិទូ​បាន​សង្កេត​មើល​ពី​ពពក​ច្រើន​ជាង​ ១៩៥ ​ឆ្នាំ​ពន្លឺ​ (​១​ពន្លឺ​ឆ្នាំ​ស្មើ​នឹង​ 9,500,000,000,000 ​គីឡូម៉ែត្រ​) ​ពី​ចំណុច​កណ្តាល​នៃ​ហ្កាឡាក់ស៊ី​ Milky Way ។

ការ​រក​ឃើញ​នេះ​ក៏​បាន​ចុះ​ផ្សាយ​លើ​ព្រឹត្តិប័ត្រ​ Nature Astronomy ​ខណៈ​លោក​ Oka ​ប្រើ​កុំព្យូទ័រ ដើម្បី​បង្ហាញ​ចលនា​ល្បឿន​កម្រិត​ខ្ពស់​នៃ​ពពក​យក្ស​ក្រោយ​មក​ក្រុម​ការងារ​របស់​លោក​បាន​សន្និដ្ឋាន​ថា​ ជា​សញ្ញា​ដែល​វាកំពុង​ស្ថិត​នៅ​ជុំវិញ​ black hole។

គួរ​បញ្ជាក់​ថា​ Black Hole ​គឺ​ជា​តំបន់​ពេល​វេលា​មាន​កម្លាំង​ទំនាញ​ដ៏​ខ្លាំង​ក្លា​ ។ យោង​តាម​ទ្រឹ​ស្តី​មួយ​ចំនួន​ឱ្យ​ដឹង​ថា​ ហ្កាឡាក់ស៊ី Milky Way ​គួរ​តែ​ជា​កន្លែង​មាន​ black hole ​តូចៗ​ ១០០ ​លាន​ប្រភេទ​ទៀត​ឯណោះ​តែ​មាន​ ៦០ ​លាន​ប្រភេទ​ប៉ុណ្ណោះ​ត្រូវ​បាន​រក​ឃើញ​ ។ ដោយ​ឡែក​សាស្រ្តាចារ្យ​ Brooke Simmons ​នៅ​សកល​វិទ្យាល័យ​ University of California ​និយាយ​ថា​ black hole តូចៗ​តែង​តែ​កើត​មាន​នៅ​ពេល​តារា​រលត់​បាត់​សូន្យ​សុង​៕

ចុច​អាន​៖

ប្រភព៖ RT   ប្រែ​សម្រួល៖ សិ​រី​បុទ្រ