Samsung ​នឹង​ផលិត​បាស់​មាន​​បច្ចេកវិទ្យា​ AI ​ឡូយ​ជាង​ Google ​និង​ Amazon

  • 2017-09-05 12:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Samsung នឹង​ផលិត​ឧបករណ៍​បំពង​សំឡេង​ (បាស់) ​មាន​បច្ចេកវិទ្យា​ AI ​ដើម្បី​ប្រជែង​ជាមួយ​ AIរបស់​ Google ​និង​ Amazon ​នៅ​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​រក​បាន​ដៃគូ​ពិសេស​។

រូប​តំណាង AI ក្នុង​វេជ្ជសាស្រ្ត​

ក្រោយ​ទិញ​បាន​ក្រុមហ៊ុន​អេឡិចត្រូនិក​អាមេរិក​ Harman International Industries Inc. ​តម្លៃ​ ៨ ប៊ីលាន​ដុល្លារ​ កាល​ពី​ខែ​មិនា​​កន្លង​ទៅ​ Samsung ​ត្រៀម​នឹង​ផលិត​ឧបករណ៍​បំពង​សំឡេង​​ដែល​ដំណើរ​ការ​​ដោយ​បច្ចេកវិទ្យា​ AI ​សម្រាប់​ប្រជែង​​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​ល្បីៗ​ដូច​ជា Google ​និង​ Amazon ​ជា​ដើម​ ។

លោក​ Paliwal នា​យក​ប្រតិបត្តិ Harman

លោក​ Paliwal ​និយាយ​ថា​ ការ​ចូល​រួម​ផលិត​ និង​ស្រាវជ្រាវ​ក្នុង​កម្រិត​ខ្ពស់​លើ​ឧបករណ៍​បំពង​សំឡេង​កំពុង​ដំណើរ​ការ​ហើយ​AI ដែល​មាន​ក្នុង​បាស់​នេះ​ទំនើប​ជាង​Google Assistant ​និង​ Alexa ។ ពោល​គឺ​វា​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​ផ្ទះបាយ​ និង​ឧបករណ៍​ចល័ត​ដ៏ទៃ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​ប្រៀប​ដូចជា​ប្រព័ន្ធ​អេកូ​បច្ចេកវិទ្យា​ថ្មី​សន្លាង​មួយ​។

គម្រោង​ដ៏​អស្ចារ្យ​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ទាំង​ពីរ​ធ្វើ​ឡើង​អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជាង​កន្លះ​ម៉ោង​ នៅ​ឯ​ព្រឹត្តិ​កា​រណ៍​​​តាំង​ពិពណ៌​ផលិត​អេឡិចត្រូនិក​ IFA 2017 ​នៅ​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់ ហើយ​គេ​ក៏​សង្ឃឹម​ថា អាច​បង្ហាញ​ខ្លួន​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

ចុច​អាន​បន្ត​៖

ប្រភព៖ The Nation   ប្រែ​សម្រួល៖ សិរីបុទ្រ