កាមេរ៉ា​វេជ្ជសាស្ត្រ​ថ្មី​ អាច​មើល​ធ្លុះ​រាង​កាយ​អ្នក​ជំងឺ

  • 2017-09-05 13:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​មួយ​ក្រុម​បាន​អភិវឌ្ឍ​កាមេរ៉ា​ជំនាន់​ថ្មី​មួយ​ ដែល​អាច​មើល​ធ្លុះ​រាង​កាយ​មនុស្ស និង​តាម​ដាន​ឧបករណ៍​វេជ្ជសាស្ត្រ​អង់ដូស្កូប (endoscope) ដែល​ប្រើ​ប្រាស់​ដើម្បី​តាម​ដាន​ជំងឺ​ពី​ខាង​ក្នុង​។

ឧបករណ៍​កា​េម៉រា​នេះ​ត្រូវ​បាន​អភិឌ្ឍ​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​សកល​វិទ្យាល័យ​ University of Edinburgh និង​សកល​វិទ្យាល័យ​ Heriot-Watt University ដែល​អាច​រក​ឃើញ​ប្រភព​ពន្លឺ​ក្នុង​រាង​កាយ​អ្នក​ជំងឺ​ដូច​ជា​ការ​ផ្តល់​ជូន​ព័ត៌មាន​នៃ​បំពង់​បត់​បែន​ដ៏​វែង​របស់​អង់ដូស្កូប​ដែល​មក​ទល់​នឹង​ពេល​មិន​ទាន់​មាន​ឧបករណ៍​ណា​មួយ​អាច​តាម​ដាន​ទីតាំង​អស់ដូស្កូប​នៅ​កន្លែង​ណា​ក្នុង​រាង​កាយ​ហើយ​វា​​ជំនួស​ការ​ប្រើ​កាំរស្មី​ X-rays ​និង​ឧបករណ៍​តាម​ដាន​តម្លៃ​ថ្លៃៗ​ជាដើម​។

ពន្លឺ​ចេញ​ពី​អង់ដូស្កូប​អាច​ឆ្លង​កាត់​រាងកាយ​បាន​ប៉ុន្តែ​វា​តែង​តែ​មាន​លក្ខណៈ​មិន​ស្រួល​ដោយ​ស្ថិត​នៅ​ទីតាំង​មិន​ច្បាស់​លាស់​ជាលិការ និង​សរីរាង្គ​ជាង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ត្រង់​។ ហើយ​កាមេរ៉ា​នេះ​នឹង​ផ្តល់​រូបភាព​ច្បាស់​ពី​ទីតាំង​របស់​អង់ដូស្កូប​ដោយ​ភ្ជាប់​បច្ចេកវិទ្យា​ខ្ពស់​អាច​រក​ឃើញ​ភាគល្អិតៗ​នៃ​ពន្លឺ​ "ផូតុង" (photons) ​ដែល​អ្នក​ជំនាញ​បាន​បញ្ចូល​ឧបករណ៍​ចាប់​សញ្ញា​ផូតុង​រាប់​រយ​ប្រភេទ​លើ​បន្ទះ​ឈីប​ស៊ី​លី​កូន​ ​មាន​ក្នុង​កាមេរ៉ា​ឌីជីថល​បច្ចុប្បន្ន​។

បច្ចេកវិទ្យា​នេះ​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​អាច​រក​ឃើញ​ភាគល្អិតៗ​នៃ​ពន្លឺ​ដែល​ឆ្លង​កាត់​ជាលិការ​រាងកាយ​ពន្លឺ​របស់​អង់ដូស្កូប​។ ក្រៅពី​នេះ​វា​អាច​កត់​ត្រា​ពី​ពេល​វេលា​ដែល​ពន្លឺ​ឆ្លង​កាត់​រាងកាយ​។ គួរ​បញ្ជាក់​ថា​ លទ្ធ​ភាព​ក្នុង​ការ​ស្វែង​រក​ទីតាំង​អង់ដូស្កូប​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កម្មវិធី​ជា​ច្រើន​ក្នុង​សេវាកម្ម​ថែទាំ​សុខភាព​ខណៈ​ពេល​ដែល​យើង​បោះ​ជំហាន​ទៅ​មុខ​ជាមួយ​នឹង​វិធីសាស្ត្រ​តិច​តួច​បំផុត​ដើម្បី​ព្យាបាល​ជំងឺ​៕

ចុច​អាន​៖

ប្រភព៖ indiatoday   ប្រែ​សម្រួល៖ សិរីបុទ្រ