ពូទីន បង្ហើរពាក្យមួយឃ្លាថា កូរ៉េខាងជើងសុខចិត្តខាំស្មៅ ក៏មិនចោលរឿងមួយនេះដែរ

  • 2017-09-06 02:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន បាន​និយាយ​ថា ការ​បន្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កូរ៉េខាងជើង គឺ​គ្មាន​ប្រយោជន៍​នោះ​ទេ។ ពូទីន បាន​បង្ហើរ​បន្ថែម​មួយ​ឃ្លា​ទៀត​ថា «ពួកគេ​សុខចិត្ត​ខាំ​ស្មៅ ក៏​មិន​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ដែរ»។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន

ការ​លើក​ឡើង​របស់​ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​រៀបចំ​ដំណោះស្រាយ​ថ្មី​មួយ​លើ​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​មាន​ការ​សាកល្បង​នុយក្លេអ៊ែរ​ចុងក្រោយ​បង្អស់​របស់​កូរ៉េខាងជើង កាល​ពី​ថ្ងៃ​អាទិត្យ។

ជាមួយ​គ្នា​នេះ​ដែរ លោក ពូទីន ក៏​បាន​និយាយ​ដែរ​ថា ការ​រាលដាល​នៃ​ភាព​តានតឹង​ផ្នែក​យោធា អាច​នាំ​ទៅ​ដល់​មហន្តរាយ​សកល ហើយ​មាន​តែ​ការ​ទូត​ប៉ុណ្ណោះ ដែល​ជា​ចម្លើយ​តែ​មួយ​គត់។ ទន្ទឹម​នឹង​នេះ ចិន ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​គ្នា​ឡើង​វិញ​ផង​ដែរ៕

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី