ទីបំផុត "Look What You Made Me Do” បំបាក់ "Despacito” លើតារាង Billboard
- 2017-09-06 02:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត "Look What You Made Me Do” បំបាក់ "Despacito” លើតារាង Billboard
ចន្លោះមិនឃើញ
កាលពីល្ងាចថ្ងៃទី៥ម្សិលមិញនេះ Billboard បានប្រកាសសប្ដាហ៍ថ្មីសម្រាប់តារាង Hot 100 ដែលជាតារាងបង្ហាញពីបទចម្រៀងដែលលក់ដាច់និងមានអ្នកចូលមើលនិងស្ដាប់ច្រើនជាងគេ។
បទ “Look What You Made Do” របស់ Taylor Swift បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងសប្ដាហ៍ថ្មីនេះហើយជាបទចម្រៀងទី៦ ដែលនាងទទួលបានចំណាត់លេខ១លើតារាង Billboard។
បទចម្រៀងនេះដែរបានបង្ហាញខ្លួនលើតារាង Billboard កាលពីសប្ដាហ៍មុនចំណាត់ថ្នាក់លេខ ៧៧ ហើយក៏បានបំបាក់បទ "Despacito” ដែលមានចំណាត់ថ្នាក់លេខ១អស់រយៈពេល១៦សប្តាហ៍ទៅហើយ ក្នុងសប្ដាហ៍នេះ។
សម្រាប់សប្ដាហ៍ទី១ “Look What You Made Do” ទទួលបានការដោនឡូតដល់ទៅ ៣៥៣ ០០០ ដងច្រើនជាងបទ "Shape Of You” របស់ Ed Sheeran ទៅទៀតដែលមានចំនួន ២៤០ ០០០ដង។ ចំនួនអ្នកស្ដាប់បទចម្រៀងនេះតាម Online គឺមានដល់ទៅ ៨៤,៤លានដងឯណោះ ចំនួននេះច្រើនជាងបទ "Despacito” ក្នុងសប្តាហ៍កំពូល ៦៩,៩លានដង និងច្រើនជាង "Hello” របស់ Adele ៦១,៦លានដង។
នេះបានធ្វើឲ្យTaylor Swift ក្លាយជាតារាចម្រៀងដែលមានអ្នកស្ដាប់បទចម្រៀងតាម Online ច្រើនបំផុតក្នុងសប្ដាហ៍ដែលបទនេះកំពុងល្បីខ្លាំង៕
អានអត្ថបទ៖
តារាចម្រៀងកូរ៉េទាំង១០រូប មានទ្រព្យសម្បត្តិច្រើនជាងគេបំផុត!
Angelina នាំតួឯករឿង First They Killed My Father ស្រីម៉ុចទៅចូលរួមមហោស្រពរឿងនៅអាមេរិក
Taylor Swift ទើបតែបញ្ចេញបទថ្មី Ready For It? បានស្ដាប់ឫនៅ?