វិធី​លុប​ ​Keyboard language​ ​ឲ្យ​បាត់​ពី​ ​iPhone​ ​ឬ​ ​iPad

  • 2017-09-06 03:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ ​Enable Keyboard language ដទៃ​ទៀត​លើ​ iPhone ឬ​ iPad ដែល​អ្នក​មិន​បាន​ប្រើ​យូរ​ហើយ​ដែរ​ឬ​ទេ​? ប្រហែល​ជា​អ្នក​រក​ឃើញ​នូវ​ ​Keyboard language ថ្មី​ដែល​អ្នក​មិន​ធ្លាប់​បាន​បន្ថែម​ ហើយ​ចង់​លុប​វា​ពី​ iOS។ ការ​បន្ថែម​ Keyboard language ណា​មួយ​បង្ហាញ​លើ​ icon globe តូច​មួយ​លើ​ Keyboard របស់​ iOS device ប្រសិនបើ​វា​ Enable វា​អាច​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​ Keyboard language បាន​យ៉ាង​រហ័ស​ ប៉ុន្តែ​ប្រហែល​ជា​អ្នក​មិន​ប្រើ​វា​ត​ទៅ​ទៀត​ទេ​ ហើយ​អ្នក​ចង់​លុប​វា​ពី​ iPhone ឬ​ iPad របស់​អ្នក​។ អ្នក​ក៏​អាច​ប្រើប្រាស់​បច្ចេកទេស​នេះ​ដើម្បី​លុប​ Emoji keyboard ឬ​ Third-party keyboard ផង​ដែរ​ ប្រសិនបើ​ហេតុផល​ណា​មួយ​ដែល​អ្នក​មិន​ចូលចិត្ត​ Keyboard language ទាំង​នោះ​លើ​ iOS ហើយ​ចង់​លុប​វា​ចោល​តែ​ម្ដង​ ​អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​៖

ចំណាំ​ថា​ ​អ្នក​ត្រូវ​តែ​មាន​ច្រើន​ជាង​មួយ​​ Keyboard languages ដែល​បាន​ Enable ទើប​អាច​លុប​មួយ​ចោល​បាន​។ អ្នក​មិន​អាច​លុប​នូវ​ Primary language keyboard ពី​ iOS បាន​ទេ​។ ខាងក្រោម​ជា​ដំណើរការ​សម្រាប់​លុប​៖

១. បើក​កម្មវិធី​ Settings ហើយ​ចូល​ទៅ​កាន់​ General​ ​និង​ជ្រើស​យក​ ​Keyboards

២. ក្នុង​បញ្ជី​ ​Keyboards អូស​សង្កត់​មក​ឆ្វេង​លើ​ Keyboard ដែល​អ្នក​ចង់​ធ្វើការ​លុប​

៣. ចុច​លើ​ប៊ូតុង​ Delete ដែល​បង្ហាញ​នោះ​

៤. ប្រសិនបើ​អ្នក​ចង់​លុប​ Keyboard language ដទៃ​ទៀត​អ្នក​អាច​អនុវត្ត​បាន​របៀប​ដដែល​ខាងលើ​

ប្រិយមិត្ត​ក៏​អាច​ជ្រើសរើស​ ​Edit​ ​ហើយ​បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Delete (-) ពណ៌ក្រហម​ ដើម្បី​លុប​ Keyboards ពី​ iOS បាន​ផង​ដែរ​។

មួយ​វិញ​ទៀត​ ​អ្នក​មិន​អាច​លុប​នូវ​ Primary language keyboard ពី​ Device របស់​អ្នក​បាន​ទេ​ ដូច្នេះ​ប្រសិនបើ​ Device អ្នក​បង្កើត​ជា​មួយ​នឹង​ភាសា​អង់គ្លេស​ ​ដែល​អ្នក​បាន​ជ្រើសរើស​ពេល​ ​Setting up iPhone ឬ​ iPad  ដើម្បី​ចាប់​ផ្តើម​ជា​មួយ​ ​អ្នក​មិន​អាច​លុប​ English keyboard បាន​ទេ​។ ចំណាំ​ថា​ អ្នក​ក៏​អាច​បន្ថែម​នូវ​ Keyboards ថ្មី​សម្រាប់​ភាសា​បរទេស​ និង​ Emoji ពី​ Keyboard settings menu នេះ​បាន​ផង​ដែរ​ ​ដែល​ ​Keyboard​ ​បន្ថែម​ថ្មី​ណា​មួយ​អាច​ឲ្យ​អ្នក​ប្តូរ​រវាង​ភាសា​ទាំងនោះ​គ្រប់​ពេល​ក្នុង​ iOS ពេល​ ​Keyboard​ ​បង្ហាញ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ osxdaily   ប្រែសម្រួល ​៖ ប៊ុន ធឿន