ស៊ីរីនិងអូស្ត្រាលី ត្រូវត្រៀមខ្លួនបែបណាទៀត ដើម្បីមានឱកាសទៅ Wold Cup?
- 2017-09-06 03:20:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីរីនិងអូស្ត្រាលី ត្រូវត្រៀមខ្លួនបែបណាទៀត ដើម្បីមានឱកាសទៅ Wold Cup?
ចន្លោះមិនឃើញ
តាមច្បាប់ ក្នុងតំបន់អាស៊ីគេបានផ្ដល់សិទ្ធិ៤កៅអីកន្លះដើម្បីបានទៅលេង World Cup ខណៈពេលនេះវិថីទៅកាន់ប្រទេសរុស្សីគេរកឃើញ៤ក្រុមឡើងទៅហើយក្នុងនោះមាន៖ ជប៉ុន, អារ៉ាប៊ីសាអ៊ូឌីត,អ៊ីរ៉ង់និងកូរ៉េខាងត្បូង។
ក្នុងវគ្គជម្រុះជុំទី៣ក្នុងតំបន់អាស៊ីគេចែកជា២ពូល Aនិង B។ ស៊ីរីនិងអូស្ត្រាលី គឺជាក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣ នៅក្នុងពូលទាំងពីរ នៃវគ្គជម្រុះកន្លងមក តើពួកគេត្រូវធ្វើយ៉ាងណា ដើម្បីប្រជែងយក១ក្រុមឡើងទៅជាមួយ៤ក្រុមខាងលើ?
តាមគោលការណ៍ ក្រុមលេខ៣ទាំងពីរក្នុងពូលAនិង B ត្រូវប្រកួតគ្នា២ជើង ក្នុងផ្ទះនិងក្រៅផ្ទះ នៅថ្ងៃទី ៥ និង ១០ខែ តុលា ឆ្នាំ ២០១៧នេះ។ បន្ទាប់មកទៀត ប្រសិនក្រុមណាឈ្នះ គេនឹងត្រូវប្រកួតឆ្លងទ្វីប៉ះក្រុមលេខ៤ នៅតំបន់ CONCACAF ហើយនរណាឈ្នះនឹងមានសិទ្ធិឡើងទៅលេងក្នុងពូលពានរង្វាន់ World Cup តែម្ដង៕
ចុចអាន៖
កីឡាករអេស្ប៉ាញដាក់វេនគ្នាស៊ុតម្នាក់ម្ដង ស៊ី Liechtenstein ៨-០
អាហ្សង់ទីន លេងស្មើជាលើទី៦មុននេះ បន្តឈរតំបន់ Play Off