ភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយ Spider-Man រត់មកជួយ ជនរងគ្រោះថ្នាក់ចរាចរ នៅថៃ

  • 2017-09-06 03:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ថៃ បាន​ជួប​រឿង​ហេតុ​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​នឹក​ស្មាន​មិន​ដល់​មួយ នៅ​ពេល​ដែល​បុរស​ពីងពាង Spider-Man បាន​បង្ហាញ​ខ្លួន​មក​ជួយ​សង្គ្រោះ​អ្នក​ជិះ​ម៉ូតូ​ម្នាក់ ដែល​បាន​រង​របួស​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ នៅ​ខេត្ត Phetburi ប្រទេស​ថៃ។

បុរស Spider-Man នោះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​លក់​ផ្កា​ដ៏​ល្បីល្បាញ​ម្នាក់ មាន​ឈ្មោះ​ថា Wasan Ketsuwan ឬ Flower Spider-Man។ ជា​រៀង​រាល់​ថ្ងៃ Wasan បាន​ស្លៀកពាក់​ឈុត​តួអង្គ Spider-Man និង​ដើរ​លក់​ផ្កា​នៅ​តាម​ផ្លូវ។

បើ​តាម​ខ្សែ​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​ឲ្យ​ឃើញ រថយន្ត​ភីកអាប់​ពណ៌​ស​មួយ​គ្រឿង បាន​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​អ្នក​បើកបរ​ផ្លោង​ចេញ​ពី​ម៉ូតូ​តែម្ដង។ ភ្លាមៗ​នោះ Wasan ដែល​ស្លៀកពាក់​ក្នុង​ឈុត Spider-Man បាន​រត់​ទៅ​ជួយ​អ្នក​បើកបរ​ម៉ូតូ​នោះ ខណៈ​ក្នុង​ដៃ​កំពុង​កាន់​ផ្កា​ជា​ច្រើន។

វីដេអូ​ឃ្លិប​ខាងលើ ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ទទួល​បាន​ការ​ចូល​មើល​ជា​ច្រើន និង​ត្រូវ​បាន​យក​ទៅ​ចាក់​ផ្សាយ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ទៀត​ផង៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង