មិនធម្មតា! ក្មេង​តូច​រូបនេះ​ធ្វើ​ឲ្យ​ Simon អៀន​ដល់ថ្នាក់ខ្ទប់មុខជិត!(វីដេអូ)

  • 2017-09-06 06:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ចូល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ បេក្ខជន​បេក្ខនារី​ដែល​ឡើង​មក​បង្ហាញ​សមត្ថភាព​ សប្ដាហ៍​ដំបូង​នេះ​មាន​ចំនួន​ ១១​បេក្ខភាព ដែល​សុទ្ធ​តែ​ជើង​ខ្លាំង​ទទួល​ជោគជ័យ​ពី​វគ្គ​មុនៗ។

ដោយឡែក​ ក្នុង​ចំណោម​នោះ​ បេក្ខនារី​ Darci Lynne Farmer មាន​ចំនួន​គាំទ្រ​ច្រើន​មិន​ធម្មតា​ទេ​ ស្រប​ពេល​ខ្លួន​មាន​វ័យ​ក្មេង​សោះ​ បើ​ធៀប​ទៅ​នឹង​បេក្ខជន​បេក្ខនារី​ផ្សេង​ទៀត​ដែល​មាន​អាយុ​ច្រើន​ដែល​មាន​វត្តមាន​ក្នុង​សប្ដាហ៍​ទី​ ១​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ចូល​ដល់​សប្ដាហ៍​នេះ​ កាន់​តែ​ក្មេង​ស្រី​អាយុ​ ១២​ឆ្នាំ​រូប​នេះ​ បាន​ទាក់​ចិត្ត​ទស្សនិកជន​ ជាពិសេស​គណៈកម្មការ​ប្រចាំ​កម្មវិធី​ លោក​ Simon Cowellជា​ខ្លាំង នៅ​ពេល​នាង​បាន​សម្ដែង​ ដោយ​ធ្វើ​សំឡេង​តុក្កតា​ លេង​សម្ដី​ដាក់​ លោក​ Simon។ ឃើញ​ភ្លាម​ អ្នក​ទាំង​អស់​ក្នុង​កម្មវិធី​ពិត​ជា​អស់​សំណើច​ និង​សរសើរ​ទេពកោសល្យ​កុមារី​តូច​រូប​នេះ​ណាស់៕

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម