ស្រាយមន្ទិលនាយ ចឺម និងបងប្អូនធម៌ស្លៀកសំលៀកបំពាក់ដូចគូស្នេហ៍ប្រុស-ស្រី
- 2017-09-06 08:07:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយមន្ទិលនាយ ចឺម និងបងប្អូនធម៌ស្លៀកសំលៀកបំពាក់ដូចគូស្នេហ៍ប្រុស-ស្រី
ចន្លោះមិនឃើញ
ថ្មីៗនេះដោយសារតែមានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថាទំនាក់ទំនងនាយ ចឺម និង ឈុន សុវណ្ណភក្ដី លើសពីបងប្អូនធម៌អាចឈានដល់ស្នេហាភេទដូចគ្នា។ ការលើកឡើងដូច្នេះដោយសារតែអ្នកទាំងពីរស្លៀកពាក់ដូចគ្នាពេលទៅណាម្ដងៗ។
ឆ្លើយតបទៅ នឹងពាក្យចចាមអារ៉ាមខាងលើនេះ ឈុន សុវណ្ណភក្ដី ត្រូវជាបងប្អូនធម៌នាយ ចឺម បានប្រាប់ Sabay ថា ដោយសារតែសម័យនេះសម្បូរទៅដោយអ្នកស្រឡាញ់ភេទដូចគ្នាច្រើន ដូច្នេះហើយទើបធ្វើឲ្យមនុស្សមួយចំនួនតូចនៅពេលពួកគេឃើញបុរស ឬ ស្ត្រីពាក់អាវដូចគ្នា តែងតែយល់ច្រឡំ និងគិតថា អ្នកទាំងអស់នោះមានទំនាក់ទំនងស្នេហាជាមួយគ្នា។
ឈុន សុវណ្ណភក្ដី ថា៖“ចំពោះការគិតថាឲ្យតែអ្នកពាក់ខោអាវដូចគ្នាសុទ្ធតែជាគូស្នេហ៍គឺខុសហើយបង ដូចខ្ញុំ និងនាយចឺមអ៊ីចឹងពួកខ្ញុំស្លៀកពាក់ដូចគ្នាតែមិនបានន័យថា យើងទាំងពីរស្រឡាញ់គ្នានោះទេ។ ខ្ញុំស្រឡាញ់ស្រី នាយចឺម គាត់ក៏ស្រឡាញ់ស្រី ហើយពួកខ្ញុំស្លៀកពាក់ដូចគ្នានេះដោយសារតែយើងធ្លាប់ស្បថធ្វើជាបងប្អូនធម៌ជាមួយគ្នាចិត្តគំនិតពួកខ្ញុំក៏ដូចគ្នា"។
ចិត្តគំនិតដូចគ្នានេះហើយទើបធ្វើឲ្យ ឈុន សុវណ្ណភក្ដី សម្រេចរាប់អាននាយ ចឺម ធ្វើជាបងប្អូនធម៌ និងបងប្អូនប្អូនភ្លោះជាមួយគ្នាទើបទៅណាមកណាត្រូវស្លៀកសំលៀកពាក់ឲ្យដូចគ្នា ព្រោះចង់ឲ្យមើលទៅដូចបងប្អូនភ្លោះ។ ម្ចាស់ផលិតកម្ម KBS រូបនេះបញ្ជាក់៕