ចម្លែកមែន! វីដេអូឃ្លិបថ្មី បង្ហាញឲ្យឃើញ ទីក្រុងព្យុងយ៉ាងស្ងាត់ ប្រៀបដូចទីក្រុងខ្មោច
- 2017-09-07 03:43:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លែកមែន! វីដេអូឃ្លិបថ្មី បង្ហាញឲ្យឃើញ ទីក្រុងព្យុងយ៉ាងស្ងាត់ ប្រៀបដូចទីក្រុងខ្មោច
ចន្លោះមិនឃើញ
វីដេអូឃ្លិបដ៏កម្រមួយ បានបង្ហាញឲ្យឃើញ ទិដ្ឋភាពនៃទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ពោរពេញទៅដោយអគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងស្រស់ស្អាត ប៉ុន្តែហាក់ស្ងប់ស្ងាត់ខ្លាំង ប្រៀបបីដូចជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅអីចឹង។
វីដេអូនោះត្រូវបានថតដោយ បុរសជនជាតិសាំងហ្គាពួរម្នាក់ មានឈ្មោះថា Aram Pan ដោយលោកបានថតពីលើយន្តហោះ ប្រភេទ Piper Matrix PA-46 ដែលហោះក្រឡឹងជុំវិញទីក្រុងព្យុងយ៉ាង។
លោក Pan ស្ថិតនៅក្នុងផ្នែកមួយនៃ DPRK360 ដែលជាគម្រោងថតរូបភាព និងខ្សែភាពយន្តពីកូរ៉េខាងជើង។ លោកត្រូវបានរដ្ឋាភិបាលរបស់ប្រទេសផ្ដាច់ការនេះ ផ្ដល់សិទ្ធិអនុញ្ញាតដើម្បីថតបែបនេះ។
Pan បានថតពីខ្សែជីវិតនៅក្នុងប្រទេសកូរ៉េខាងជើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈលោកគឺជាជនបរទេសដ៏កម្រម្នាក់ ដែលត្រូវបានគេអនុញ្ញាតឲ្យធ្វើបែបនេះ។
គួរបញ្ជាក់ថា ព្យុងយ៉ាង គឺជាទីក្រុងធំបំផុតរបស់ប្រទេសកូរ៉េខាងជើង ដែលមានប្រជាជនរស់នៅប្រមាណជា ២,៥៨ លាននាក់៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ចុចអាន៖