ដឹង​ទេធ្វើ​​​​​អ្នក​គ្រប់គ្រង​តារា​កូរ៉េ​ បាន​​ប្រាក់​ចំណូល​ប្រចាំ​ខែ​ប៉ុន្មាន​?

  • 2017-09-07 09:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ភាគ​ថ្មី​មួយ​នៃ​កម្មវិធី Jobs របស់​ប៉ុស្តិ៍​ទូរទស្សន៍ JTBC ក្រុម​អ្នក​គ្រប់គ្រង​តារា​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​ពី​ប្រាក់​ចំណូល​ប្រចាំ​ខែ​​ផ្ទាល់​ខ្លួន។ ​ ពួក​គេ​ពន្យល់​ថា​ ប្រាក់​ចំណូល​ទាំង​នោះ​កើន​ឡើង​ អាស្រ័យ​ទៅ​លើ​បទ​ពិសោធន៍​ការងារ​របស់​គេ។

ជា​ឧទាហរណ៍​ ប្រសិន​ជា​អ្នក​ចាត់​ចែង​ដំបូង​ដែល​ទើប​នឹង​ធ្វើ​ការ​វិស័យ​នេះ អាច​មាន​លទ្ធ​ភាព​ទទួល​បាន​ប្រាក់​ខែ​ពី​១លានវុន​ទៅ ១,៥លានវុន​ (៨៨៤ដុល្លារ​ ទៅ​ ១ ៣២៥ដុល្លារ) ក្នុង​មួយ​ខែ។

បន្ទាប់​ពី​ទទួល​បាន​បទ​ពិសោធន៍​ ៣​ ទៅ​ ៤ ឆ្នាំ​ អ្នក​ធ្វើ​ការ​វិស័យ​នេះ​អាច​រក​ចំណូល​បាន​ពី ២ ទៅ ៣​ លាន​វុន​ (១ ៧៦៧ដុល្លារ ទៅ ២ ៦៥១ដុល្លារ) ក្នុង​មួយ​ខែ។

នៅ​ពេល​ពួក​គេ​ក្លាយ​ជា​ប្រធាន​គ្រប់គ្រង​ គេ​អាច​រក​ចំនូល​បាន​ ៥ ទៅ ៦ លាន​វុន​ឯណោះ​ (៤ ៤១៨ដុល្លារ ទៅ ៥ ៣០២ដុល្លារ​) ក្នុង​មួយ​ខែ។

ទោះ​បី​ជា​ចំនួន​ទឹក​ប្រាក់​នេះ​មិន​សាក​សម​នឹង​​ទំនួល​ខុស​ត្រូវ​ពួក​គេ​ក៏​ដោយ អ្នក​គ្រប់​គ្រង​តារា​មិន​សូវ​ជា​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ណាស់ ដោយ​សឹង​តែ​អ្វីៗ​ទាំង​អស់​ត្រូវ​បាន​ផ្ដល់​ដោយ​ភ្នាក់​ងារ​ក្រុម​ហ៊ុន​ខ្លួន។

នេះ​រាប់​បញ្ចូល​ទាំង​រថយន្ត​ និង​កាត​ក្រុមហ៊ុន​ដែល​អាច​ប្រើ​ប្រាស់​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​អំឡុង​ពេល​ផ្សព្វផ្សាយ​ស្នាដៃ​ឫ​ផលិតផល​ថ្មី។

អ្នក​គ្រប់​គ្រង​របស់​លោក Park Myung Soo ដែល​បាន​ចំណាយ​ពេល​១៥​ឆ្នាំ​ធ្វើ​ការងារ​នេះ អាច​មាន​លទ្ធ​ភាព​រក​ចំណូល​បាន​ដល់​ទៅ ៦ ទៅ ៨ លាន​វុន​ (៥ ៣០២ដុល្លារ ទៅ ៧ ០៧០​ដុល្លារ) ដោយ​​មិន​ទទួល​បាន​​ការ​ចំណាយ​ខាង​ផ្នែក​ធ្វើ​ដំណើរ។

ខណៈ​ដែល​អ្នក​គ្រប់​គ្រង​របស់​តារា​សម្ដែង Han Eun Jung អាច​រក​ចំណូល​បាន​ ៤​លាន​វុន​ (៣ ៥៣៥ដុល្លារ) ក្នុង​មួយ​ខែ រាប់​បញ្ចូល​ទាំង Bonus ខ្លះ​ៗ​ពី​តារា​រូប​នេះ​ផ្ទាល់​តែ​ម្ដង។

​ការ​ងារ​ជា​អ្នក​គ្រប់​គ្រង​គឺ​មិន​ងាយ​ស្រួល​នោះ​ទេ​ ដោយ​ការ​ងារ​នេះ​ចាំ​បាច់​ត្រូវ​ការ​ ការ​លះ​បង់​និង​​ទឹក​ចិត្ត​មុះ​មុត​ជម្នះ​ឧបសគ្គ​ក្នុង​ការងារ៕

អាន​អត្ថបទ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី