Zidane៖ Ronaldo ជា​មនុស្ស​មក​ពី​ភព​ផ្សេង

  • 2017-09-08 01:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Real Madrid លោក Zinedine Zidane បាន​លើក​សរសើរ​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម  Cristiano Ronaldo ថា​គឺ​ជា​មនុស្ស​មក​ពី​ភព​ផ្សេង។

​ Ronaldo វ័យ​៣២​ឆ្នាំ​ បាន​បង្ហាញ​ទម្រង់​លេង​ល្អ​កាល​ពី​រដូវកាល​២០១៦-១៧ ដោយ​រក​បាន​គ្រាប់​បាល់​​សរុប​៤២​គ្រាប់ និង​ជួយ​ស្ដេច​ស​លើក​ពាន​ La Liga and និង Champions League។ ក្រៅ​ពី​និយាយ​លើក ​​​​Ronaldo លោក Zidaneក៏​បាន​​ប្រៀបធៀប​​អំពី Sergio Ramos និង​ Karim Benzema ផង​ដែរ។

“Ramos គឺ​ជា​ប្រធាន​ក្រុម ចំណែក ​​​​Ronaldoជា​មនុស្ស​មក​ពី​ភព​ផ្សេង ឯ Benzema ជា​កីឡាករ​មាន​ទេពកោសល្យ។ Ronaldo គឺ​ជា​មនុស្ស​​មាន​ភាព​វ័យ​ឆ្លាត​ និង​ស្គាល់​ខ្លួន​ឯង​ច្បាស់ ហើយ​គេ​​តែងតែ​ជំរុញ​ទឹក​ចិត្ត​មិត្ត​រួម​ក្រុម​ឲ្យ​ទៅ​មុខ។ គេ​ជា​កីឡាករ​ល្អ"។ សម្ដី Zidane ប្រាប់​ទៅ​សារព័ត៌មាន  beIN Sports៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ