អ្នកដឹកនាំ MV របស់ Taylor Swift ឆ្លើយតបរឿងចម្លងពី Beyonce
- 2017-09-08 03:12:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដឹកនាំ MV របស់ Taylor Swift ឆ្លើយតបរឿងចម្លងពី Beyonce
ចន្លោះមិនឃើញ
អ្នកដឹកនាំវីដេអូចម្រៀងរបស់ Taylor Swift លោក Joseph Kahn បានឆ្លើយតបលើបញ្ហាដែលថាលោកចម្លង Beyonce ក្នុងវីដេអូថ្មី "Look What You Made Me Do” ពីក្នុងបទ "Formation” ដែលបានបញ្ចេញកាលពីឆ្នាំ ២០១៦។
ប៉ុន្ដែអ្នកដឹកនាំវ័យ ៤៤ឆ្នាំរូបនេះបានវាយបកទៅវិញថា តាមពិត Beyonce ចម្លង Taylor Swift ពីក្នុងបទ "Bad Blood” ទៅវិញទេ។
លោក Joseph បាននិយាយពីបញ្ហានេះជាមួយនឹងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Los Angeles Times ថា អ្វីដែល Taylor Swift ស្លៀកពាក់នៅក្នុង MV គឺមិនមានចម្លង Beyonce នោះទេ។ លោកបន្តថានៅក្នុងវីដេអូចម្រៀងនោះ Taylor បានពាក់អាវវាលខាងលើ ស្រដៀងនិងអាវដែល Beyonce ពាក់នៅក្នុង "Formation” ប៉ុន្ដែនេះមិនមែនជាលើកទី១ដែលនាងបានពាក់វាឡើយ។
Taylor ធ្លាប់ពាក់អាវវាលនេះម្ដងរួចមកហើយនៅក្នុង MV បទ "Bad Blood” ដែលបានចេញតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ បើសិនជាបែបនេះ អីចឹងមានតែ Beyonce ចម្លង Taylor ទៅវិញទេ៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? តើអ្នកណាចម្លងអ្នកណាឲ្យប្រាកដ?
អានអត្ថបទ៖
ដំណឹងល្អ! Angelina Jolie ប្រកាសប្រឡូកចូលវិស័យភាពយន្តវិញហើយ!
មិនធម្មតា! ក្មេងតូចរូបនេះធ្វើឲ្យ Simon អៀនដល់ថ្នាក់ខ្ទប់មុខជិត!(វីដេអូ)